កម្លាំងជំនាញអធិការដ្ឋានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីករណីលួចម៉ូតូ...!

 



តាកែវ÷ នៅវេលាម៉ោង ០៩ និង៥២នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៤ នេះដោយមានការចង្អុលបង្ហាពីលោកឧត្តសេនីយ៍ទោស្នងការ នគរបាលខេត្តតាកែវ និងសម្របសម្រួលនិតិវិធីឯកឧត្តមព្រះរាអាជ្ញារងអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯកជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីករណីលួចម៉ូតូ។


គួរបញ្ជាក់ថាកាលពីថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង២០នាទី នៅចំណុចភូមិប្រឡាយមាសឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ មានករណីអំពើលួច(លួចម៉ូតូ)មួយកើតឡើង  ជនសង្ស័យឈ្មោះ ង៉ែត សារ៉ាន់(ហៅក្របី) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិរមេញខាងជើងឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ ។

បាឲនលួចម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០០៧ឡើងតែម២០១៤ ផ្លាកលេខ(គ្មាន)ជារបស់ឈ្មោះ គង់ គឹមសេង ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិប្រឡាយមានឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ  ខណៈពេលដែលកូនជិៈទៅលេងផ្ទះបងប្អូនភូមិកែវកាំភ្លើងឃុំព្រៃខ្លាស្រុកកោះអណ្តែតខេត្តតាកែវ រួចទុកម៉ូតូនៅក្រៅរបងពីខាងជើងផ្ទះ ។  ពេលលួចម៉ូតូបានហើយជនសង្ស័យបានជិៈម៉ូតូរត់គេចខ្លួនបាត់ ។

 តែមិនអាចធ្វើគេចផុតពីសម្ដេចច្បាប់ទីបំផុតត្រូវបានសមត្ថកិច្ចយើងក្របួលជាប់នាំយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរចម្លើយ។

ហើយជនសង្ស័យខាងលើបានសារភាពនៅមុខសមត្ថកិច្ចអំពីសកម្មភាពរបស់ខ្លួនដែលបានលួចយកមកទោសរបស់ជនរងគ្រោះទោះជាយ៉ាងណាករណីនេះកម្លាំងជំនាញអធិការដ្ឋានបានរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីផងដែរ។

Powered by Blogger.