ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុកថ្មគោល អាណត្តិទី៤ ចំនួន ២១នាក់ត្រូវបានប្រកាស ឲ្យចូលកាន់មុខតំណែង...!
បាត់ដំបង÷នៅរសៀល ទី១៣ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាស្រុកថ្មគោលអាណត្តិទី៤ ចំនួន ២១នាក់ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង។
ពិធីនេះដែរក៏មានការចូលរួមពីអស់លោក លោកស្រី ជាអភិបាល អភិបាលរង កងកម្លាំងទាំង ៣ មន្ត្រីរាជការនៃមន្ទីអង្គភាពពាក់ព័ន្ធមេឃុំ ចៅសង្កាត់ មេភូមិ
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក
ក្រុមអភិវឌ្ឍន៍យុវជនស្រុកអង្គការក្រៅរដ្ឋាភិបាល សហគមន៍កសិកម្មផងដែរ។
លោក ភួង ស៊ីល្យា អភិបាលរងស្តីទីស្រុកថ្មគោលបានអានរបាយការណ៍រយះពេល៥ឆ្នាំ ស្តីពី រដ្ឋបាលស្រុក ថ្មគោល បាន បំពេញភារកិច្ចបំរើ សេវា ពលរដ្ឋ ទាំងកិច្ចការអភិវឌ្ឍ នៅក្នុងមូលដ្ឋាន នឹងការងារ មនុស្សធម៌ ចុះជួយ ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។
លោក សន រតនា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបានប្រកាសនិងប្រគល់អនុក្រឹត្យស្ដីពីការទទួលស្គាល់សមាសភាពលោក ជា សម្បត្តិជាប្រធានក្រុមប្រឹក្សាស្រុកអាណត្តិថ្មីនៅស្រុកថ្មគោលចំណែកអស់លោកលោកស្រីចំនួន២១នាក់ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាស្រុកផងដែរ។
ក្រោយពីទទួលបាន ការតែងតាំង ជាប្រធាននិងសមាជិក ក្រុមប្រឹក្សាស្រុក រួចមក លោក ជា សម្បត្តិ
តំណាងឲ្យសមាជិកក្រុមប្រឹក្សា ទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត សាមគ្គីភាពផ្ទៃក្នុង គោរពនិងអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាលប្រឹងប្រែងបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើនឡើង។
ជាចុងក្រោយឯកឧត្តម សុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ថ្មគោល ទាំង21រូបនេះ ត្រូវតែដឹងពីតួនាទីរបស់ខ្លួន ដែលជាតំណាងប្រជាពលរដ្ឋ បំរើផលប្រយោជន៍ពលរដ្ឋ ព្រោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកថ្មគោលសម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំស្រុក ជាមួយគណៈអភិបាលស្រុក បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត។
Post a Comment