អគ្គីភ័យឆាបឆេះផ្ទះលក់ចាប់ហួយ០១ខ្នងដោយមិនដឹងមូលហេតុ ...!

 


(ខេត្តបាត់ដំបង) យ៉ាងហោចណាស់ផ្ទះទាមលក់ចាប់ហួយ០១ខ្នងទំហំ ៩ម៉ែត្រ × ១២ម៉ែត្រ សង់អំពីបេតុង ដំបូលប្រក់ស័ង្កសីត្រូវបានអគ្គីភ័យឆាបឆេះដោយមិនដឹងមូលហេតុ  បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ០៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ ៧៤៧ ក្រុមទី២៣  ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។



ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលឲ្យឆេះផ្ទះទាមលក់ចាប់ហួយ០១ខ្នងទំហំ ៩ម៉ែត្រ × ១២ម៉ែត្រ សង់អំពីបេតុង ដំបូលប្រក់ស័ង្កសី (ឆេះរោល) និងឆេះសម្ភារទំនិញចាប់ហួយអស់មួយចំនួនធំ សរុបគិតជាទឹកប្រាក់អស់ប្រមាណ ៣,០០០ ដុល្លារ ដែលមានម្ចាស់ឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។



នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ចំណែកមូលហេតុស្ថិតនៅក្នុងការស្រាវជ្រាវ។





Powered by Blogger.