សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

 



ពោធិសាត់ ៖នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១ និង៤៣នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវ.ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងខាងជេីងផ្សារភូពុយ​ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស​ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​ ជាលទ្ធផលបានជនសង្ស័យចំនួន០១នាក់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម​ ៖

ជនសង្ស័យ
១-ឈ្មោះ តែ​ គឹមសួរ  ភេទប្រុស​ អាយុ៣៩​ឆ្នាំ រស់នៅភូមិ​ក្បាលហុង​ ឃុំ​វាល​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់​ ​(ជាមុខសញ្ញាជួញដូរគ្រឿងញៀន)

វត្ថុតាងចាប់យកបានរួមមាន​ ៖
១-ក្រាមពណ៏​ ស​ ថ្លាសង្ស័យជាសារធាតុញៀនចំនួន.២៩​កញ្ចប់តូច
២-ទូរស័ព្ទដៃចំនួន០១រឿង
៣-ម៉ូតូចំនួន០១គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការនិតិវិធី។

Powered by Blogger.