លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង អធិការនិងអធិការរងស្រុកមង្គលបូរី
..!
បន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ ឌីទាវ អតីតនាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រូវបានថ្នាក់ដឹកនាំតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរីថ្មីជំនួសលោកវរសេនីយ៍ឯកស៊ិនដារ៉ាក់ អតីតអធិការចាស់ ដែលបានត្រូវបានប្រកាសតែងតាំងជាសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី។
ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីនឹងមានការអញ្ជើញចូលរួមពីពីសំណាក់ លោកកែវតុម ប្រធានក្រុមប្រឹក្សាស្រុកនិងលោករ័ត្នដាសាណង់អភិបាលស្រុកមង្គលបុរី និងវរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុក លោកមេបញ្ជាវរ នាយ នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលជាច្រើនរូប ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ។
ក្រោយពីលោកវរសេនិយ៍ឯក ស៊ិនដារ៉ាក់ អតីតអធិការស្រុកមង្គលបូរី បានឡើងអានរបាយការកាងារដែលអធិការដ្ឋាន សម្រេចបាននាពេលកន្លងមកបានអនុវត្តន៍ការពារសន្តិសុខនិងបង្ក្រាបរាល់បទល្មើស ទាំងក្មេងទំនើង ក៏បានបង្ក្រាបស្ទើរតែស្រុង។
អ្នកអាចករណីពីរករណីគឺករណីទីមួយឃាតកម្មនៅវត្តនិវេសមិនទាន់បានស្រាវជ្រាវរកឃើញនៅឡើងហើយនិងករណីទៀតគឺករណីបងថ្លៃសម្លាប់ប្អូនថ្លៃនៅភូមិអូរធំឃុំបន្ទាយនាង។
ក្នុងនោះដែរលោកក៏សូម អគុណ លោកស្នងការសិទ្ធិឡោះ យ៉ាងខ្លាំងដែលផ្តល់ឱកាសអោយរូបលោក បំពេញតួនាទី ជាអធិការរហូតដល់ចូលនិវត្តន៍តែម្តង។
លោកវរសេនីយ៍ឯក ឱណារិន នាយការិយាល័យ
បុគ្គិលនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យបានអានសេចប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងលោក វរសេនិយ៍ ទោ ឌីទាវ ជាអធិការនៃ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងបានប្រគល់ត្រា ផងដែរ។
ក្នុងឱកាសនោះដែរលោកវរសេនិយទោឌីទាវ ដែលទើបទទួលតំណែងជាអធិការនគរបាលស្រុកមង្គលបូរីថ្មីក៏បានធ្វើការប្តេជ្ញាចិត្ត សាមគ្គីផ្ទៃក្នុងនិងប្រឹងប្រែងបំពេញភារកិច្ចដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់លើដែលបានប្រគល់ភារកិច្ចឲ្យរូបលោក ផងដែរ ។
ក្រោយពីមានការចូលរួមយោបល់របស់លោក រ័ត្នដាសាណង អភិបាលស្រុកមង្គលបូរី បានកោតសសើរវាយតម្លៃខ្ពង់ចំពោះលោកស៊ិនដារ៉ាក់ដែលបានបំពេញភារកិច្ចនាពេលកន្លងមកទោះបីជាយ៉ាងណា
លោកក៏សូមស្វាគមន៍ ចំពោះវត្តមានលោកស៊ិនដារ៉ាក់មកកាន់តំណែងជាក្រុមប្រឹក្សាស្រុកមង្គលបូរីដើម្បីបន្តរួមគ្នាបំរើសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្តាំផ្ញើរលោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើសភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី បង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិក្នុងនោះដែលោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលស្រុកមង្គលបូរី
និងបណ្តាអធិការនគរបាលគ្រប់ក្រុងស្រុកទាំងអស់ ត្រូវពង្រឹង ការផ្តល់សេវាសាធារណះ ការទទួលបណ្តឹង
តាមបែបឌីជីថល បច្ចេកវិជ្ជា និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌ផងដែរ៕
Post a Comment