ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 



នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៤៨នាទី កម្លាំងប៉ុស្តិ៍ត្រពាំងជង សហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ដឹកនាំដោយ លោក វ.ទោ សុង គឹមសែ បានចុះបង្រ្កាបករណីសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយលើកនៅចំណុចលើផ្លូវលំក្រាលក្រួសក្រហមស្ថិតនៅភូមិក្តីឈ្នួលឃុំត្រពាំងជង។



ឃាត់ខ្លួនបានមនុស្ស០២នាក់
១.ឈ្មោះស៊ន សៀក ហៅអួង ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង
២.ឈ្មោះ អេង សៅ អាយុ២៧ឆ្នាំ រស់នៅភូមិ ក្តីឈ្នួល ឃុំត្រពាំងជង។



ដកហូតវត្ថុតាងរួមមាន :
១.ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចទម្ងន់០.០៦ ក្រាមថ្លឹងទាំងសំបក, ដែកកេះ០៣, ប្រដាប់ជក់មួយកំប្លេ, កូនថង់ប្រើរួច០៣, អំពូលសម្រាប់ជក់០២, កញ្ចប់បារី០១, កាបូបស្ពាយតូច០១.ទូរស័ព្ទ០១គ្រឿង និងម៉ូតូមួយគ្រឿង។



បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការតាមនីតីវិធី។

Powered by Blogger.