កម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី ជួយសង្គ្រោះមនុស្សចំនួន ៤នាក់ដែលលិចទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម

 



ខេត្តព្រះសីហនុ៖មន្ត្រីបានអះអាងថា មនុស្សចំនួន ៤ នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្ដីស្លាប់បន្ទាប់ពីករណីលិចទូកកាលពីយប់មិញ។


មន្ត្រីនគរបាលការពារព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា  ឆ្នាំ២០២៤ វេលាម៉ោង  ០៤:០០ នាទី ទៀបភ្លឺមានករណីទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៍ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី។



មន្ត្រីបានបន្តថា នៅលើទូកនេសាទនេះមានមនុស្សចំនួន  ៤នាក់ មានឈ្មោះដូចខាងក្រោម៖

១ ម្ចាស់ទូកឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២.ឈ្មោះ ហុិច វាសនា ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីនៅបច្ចុប្បន្នភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣.ឈ្មោះ ហុិច ហាច ភេទ ប្រុស អាយុ ២២ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤.ឈ្មោះ  យ៉ួង គៀរ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។



សម្ភារៈនៅលើទូករួមមាន ៖

-ទូរស័ព្ទចំនួន ៥គ្រឿង 

-ផែនទីចំនួន១ 

-តេអូរចំនួន១គ្រឿង 

-មងបង្គារចំនួន  ១២៣ដៃ

-មងក្តាមចំនួន ១២៥ដៃ

-មងបង្កង ១១០ដៃ។




មន្ត្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នមនុស្សចំនួន ៤នាក់នៅលើទូក ដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុង ដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី  ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ។ 



ដោយឡែកទូកនិងសម្ភារៈនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕

Powered by Blogger.