កម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានធ្វើកាឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ

 






ភ្នំពេញ÷ជនសង្ស័យជាមុខសញ្ញាចោរកម្មម្នាក់អស់ល័ក្ខត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈពេលដែលធ្វើសកម្មភាពលួចទូរសព្ទដៃ០១គ្រឿងម៉ាក់​iphone​8Plus ពណ៌​ខ្មៅ​ ដែលប្រព្រឹត្តបទល្មើសនៅវេលាម៉ោងប្រហែល០៤:២០នាទី​ព្រឹក​ថ្ងៃទី១៥ ខែ​ មិថុនា​ ឆ្នាំ២០២៣ចំណុចមុខធានាគារប្រៃសណីយ៍ផ្ទះលេខ២៤​ ​ ផ្លូវលេខ២៧៣​ ​ក្រុម​៥៤​ ភូមិ១៣​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ក្របួចជាប់។




សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា÷ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៉ែង​ ប៉េងចេង​ ភេទប្រុស​ អាយុ​៤១ឆ្នាំ​ ស្នាក់នៅ​ ផ្ទះ​លេខ២៣  ​ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គីម​ ឈុនលី​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ  ស្នាក់នៅ​ផ្ទះ​ជួល​ ផ្លូវ​រថភ្លេីង សង្កាត់​ បឹងកក់​ទី២ ខណ្ឌ​ ពោធិសែនជ័យ​ រាជធានី​ភ្នំពេញ​។ 

   និងបានដកហួត -វត្ថុតាងមាន:ទូរស័ព្ទ​ដៃ០១គ្រឿងម៉ាក​iphone 8Plus ពណ៌​ខ្មៅ

       ទោះជាយ៉ាងណាបច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី។ 




Powered by Blogger.