អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិថៃម្នាក់ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ដឹកជញ្ជូនជួញដូរនិងប្រើប្រាស់ខុសច្បាប់នៅសាធាតុញៀន....!
(បន្ទាយមានជ័យ )÷ នៅព្រឹកថ្ងៃថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់, ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់តុលាការ។
សមត្ថកិច្ចបានឲ្យដឹងថាឋ÷នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីឆ្លងដែនខុសច្បាប់, ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់១-ឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុងថេប ប្រទេសថៃ។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIPhone 13Pro Max ពណ៌ផ្ទៃមេឃ, IPhone 7Plus ពណ៌ខ្មៅ), ប្រាក់ថៃចំនួន១០,០០០បាត (មួយម៉ឺនបាត), សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃចំនួន០១សន្លឹក, ប័ណ្ណបើកបរ (ថៃ) ចំនួន០១សន្លឹក។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតដល់ចំណុចរោងតាព្រហ្ម កម្លាំងបានប្រទះឃើញជនសង្ស័យស្ពាយកាបូបពណ៌ខ្មៅចំនួន០១ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនហើយធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតា មីន) ចំនួន ០៣កញ្ចប់ធំ និង ០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម (ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ)។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងដកហូតវត្ថុតាងហៀយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនខុសច្បាប់ ព្រមទាំងដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
Post a Comment