ឃាត់ខ្លួបបានជនល្មើសហើយ ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ក្នុងបុរី ប៉េងហួតបឹងស្នោរ

 


-------------------
កណ្តាល៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនល្មើសបានហើយ ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ក្នុងបុរី ប៉េងហួតបឹងស្នោរ។ ជនល្មើសបានរត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តល នៅវេលាម៉ោងប្រាមាណ ៦ល្ងាចនេះ។ ជនដៃដល់ ត្រូវគេស្គាល់ថា ជាឧកញ៉ា ឈ្មោះ ឧកញ៉ា ស្រី ស៊ីណា។



គួរបញ្ជាក់ផងដែរ៖ បុរសម្នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ ជនដៃដល់ប្រើប្រាស់អាវុធខ្លីចូលទៅបាញ់ដល់ក្នុងផ្ទះ សង្ស័យផ្តើមចេញពីទំនាស់រឿង ស្នួហាលខោអាវ និងព្រំដី ជាមួយអ្នកជិតខាង រហូតដល់ហៅបក្ខពួក មកធ្វើសកម្មភាពបាញ់ប្រហារតែម្តង ។



ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីប៉េងហួតបឹងស្នោ គម្រោងទី៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពពីបុគ្គលិក បម្រើការងារនៅផ្ទះកើតហេតុបានឱ្យដឹងថា កន្លងមកថៅកែប្រុស និងថៅកែស្រី ត្រូវជាគូដណ្តឹងនឹងគ្នា កើតមានទំនាស់ជាមួយអ្នកជិតខាង រឿងស្នួហាលខោអាវ ដាក់មុខផ្ទះ និងព្រំដី រហូតដល់គូទំនាស់ដែលនៅផ្ទះជាប់នោះ កើតជាគនុំ គម្រាមច្រើនលើកច្រើនសារ ស្រាប់តែនៅរសៀលថ្ងៃនេះ ខណៈដែលនៅក្នុងផ្ទះមានគ្នា៤នាក់ លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូZOOMER មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9541 សង្ស័យជាបក្ខពួករបស់គូទំនាស់ បានទៅដល់ចូលដល់ក្នុងផ្ទះ ឈ្លោះរករឿង សួររឿងព្រំដី រឿងស្នួហាលខោអាវ ហើយដកកាំភ្លើងបាញ់ច្រើគ្រាប់ បណ្តាលឱ្យស្លាប់ម្នាក់ ចំណែកស្ត្រីជាគូដណ្តឹង និងបុគ្គលិកម្នាក់រងរបួសធ្ងន់ រួចជនដៃដល់ជិះម៉ូតូគេចខ្លួនទៅបាត់ ។ ជនរងគ្រោះរបួសធ្ងន់២នាក់ ប្រុស១នាក់ ស្រី១នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។



ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅ ពិនិត្យ សាកសួរ ស្រាវជ្រាវ កម្លាំងជំនាញកំណត់បានមុខសញ្ញា រហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ និងឃាត់ខ្លួនជនដៃដល់ម្នាក់ទៀត រត់គេចទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តល ទើបឃាត់បាននៅវេលាម៉ោងប្រាមាណ ៦ល្ងាចនេះ៕





Powered by Blogger.