ល្បែងស៊ីសងមាន់ជល់តាមអនឡាញកំពុងពេញនិយមត្រូវបានលក្រុមហ៊ុន១៦៨បង្កប់តាមហាងកាហ្វេគុយទាវក្នុងខេត្តបន្ទាយមានជ័យក្រោយអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបបាន១ដង្ហើមចង្រិត...!
បន្ទាយមានជ័យ÷មិនខុសពីការវែកចកនោះឡើយល្បែងស៊ីសងមាន់ជល់តាមអនឡាញកំពុងពេញនិយមត្រូវបានគេលួចបើកបង្កប់តាមហាងកាហ្វេគុយទាវព្រមទាំងតារាងបាល់និងតារាងប៊ូលនៅទូទាំងខេត្តបន្ទាយមានជ័យតាំងពីទីប្រជុំជនរហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋតាមជនបទបានកំពុងចាប់ផ្តើមកក្រើកឡើងវិញជាបណ្តើរៗហើយដោយហ៊ានផ្តើនទៅអនុសាសន៍ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រោយពីអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាបបានមួយដង្ហើមចង្រិតពេលនេះហាងកាហ្វេគុយទាវមួយចំនួនចាប់ផ្ដើមលួចលាក់បើកលេងតាមបែបថ្មីដោយខ្លះមិនបានដាក់អេក្រង់ទេគ្រាន់តែដាក់ ipad 1 សម្រាប់ស៊ីសងគ្នា។
ប្រជាពលរដ្ឋរស់នៅក្រុងសិរីសោភ័ណដែលស្អប់ខ្ពើមនូវល្បែងស៊ីសង បានលួចខ្សឹប ប្រាប់អ្នកសារព័តមានយើងអោយដឹងថា÷រាល់ថ្ងៃនេះពួកគាត់មានក្តីបារម្ភអំពីភូមិឃុំមានសុវត្ថិភាពខណៈពេលដែលល្បែងស៊ីសងបានរីករាលដាលនិងបង្កប់តាមហាងកាហ្វេគុយទាវបែបនេះគាត់ក៏បានចង្អុលបង្ហាញចំៗថា÷ ទីតាំង ហាងកាហ្វេគុយទាវយីហោភពថ្មីនៅជាប់ផ្លូវជាតិលេខ៥ក្បែផ្សារអូរអំបិល ស្ថិតនៅភូមិអូរអំបិលសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណក៏លួចបើកមាន់ជន់តាមអនឡាញ ដែលមានមនុស្សម្នា អង្គុយចាក់តាំងពីព្រឹកទល់យប់ហើយមួយកន្លែងទៀតគឺ នៅហាងកាហ្វេ ចែណយ ដែលមានទីតាំងនៅផ្លូវជាតិលេខ៥៦ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណទល់មុខការ៉ាសសាំង ស្រីគាង ក្បែរផ្ទះឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យតែម្ដង។ដោយទីតាំងទាំងពីរខាងលើនេះគឺបានអះអាងថាជារបស់ក្រុមហ៊ុន 168។
ប្រភពបានបន្តឲ្យដឹងទៀតថា÷ទំនងជាក្រុមហ៊ុន 168 នេះមានបារមីកន្លង់ជុំជួយការពារបាំងភ្នែកសមត្ថកិច្ចហើយបានជាអាចបើកល្បែងមាន់ជល់តាមអនឡាញ
ជាច្រើនកន្លែងនៅទូទាំងខេត្តបន្ទាយមានជ័យឪនេះស្ទើរតែគ្រប់ស្រុកក្រុងក្នុងនោះនៅក្រុងប៉ោយប៉ែតប្រភពព័ត៌មានបានបញ្ជាក់ថានៅមណ្ឌល 8 ក្នុងភូមិចាន់គីរីសង្កាត់ប៉ោយប៉ែត។
នៅស្រុកអូរជ្រៅនៅមាត់ច្រកអូរបីជាន់ក៏មានមាន់ជល់អនឡាញរបស់ក្រុមហ៊ុន 168 ផងដែរក្រៅពីនោះនៅស្រុកមង្គលបូរីក្នុងឃុំបន្ទាយនាងនិងមួយកន្លែងទៀតដែលនៅចុងកាត់មាត់ញកគឺនៅផ្ទះឈ្មោះក្អមខាងកើតវត្តហ្លួងដែលកំពុងវង្វក់អ្នកស្រុកឱ្យញៀនល្បែងហើយកើតចោរកម្ម នឹងអំពើរហឹង្សា ក្នុងគ្រួសារនឹងសង្គមផងដែរ។
គួរបញ្ជាក់ផងដែរថា÷កន្លងមកសម្ដេចមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានដាក់បទបញ្ជាឲ្យឯកឧត្តមលោកជំទាវជាអភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឈប់បន្តអាជ្ញាប័ណ្ណដល់ល្បែងផ្សងសំណាងនឹងត្រូវទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទដែលរីកសាយភាយតាំងពីទីប្រជុំជនរហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅឯជនបទទៀតនោះ។
ដោយសម្ដេចបានសង្កត់ធ្ងន់ថា÷យើងត្រូវបង្កើនការងារនៅតាមរោងចក្រ នឹងបង្កើតមុខរបរផ្សេងៗឲ្យប្រជាពលរដ្ឋ។មានចំណូលប្រសើរជាងឲ្យប្រជាពលរដ្ឋលេងល្បែងកាន់តែក្រឡើងថែមទៀត។
ហើយការថ្លែងបែបនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងខ្លាំងព្រោះពួកគាត់យល់ថា÷ល្បែងស៊ីសងជាដើមចមបង្ករអោយកើតេមានភាព អសកម្មក្នុងសង្គម ពិសេស អំពើរចោរកម្ម គ្រប់ ប្រភេទ អំពើរហិង្សាក្នុងគ្រួសារនិងសង្គមហើយពួកគាត់ក៏បានសំណូមពរ អោយអាជ្ញាធរ មានសមត្ថកិច្ច ធ្វើការប្រឡងប្រណាំងក្នុងការអនុវត្តន៍បង្ការបង្រ្លាបបទល្មើសនានាដើម្បីសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕
Post a Comment