ពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាស្រុកស្វាយចេកអាណត្តិទី៤...!

 



បន្ទាយមានជ័យ÷នារសៀល ទី១៣ខែមិថុនា ឆ្នាំ២០២៤នេះ ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុកស្វាយចេកអាណត្តិទី៤ ចំនួន ១៩រូបស្រី៣រូប ក្នុងនោះមកពីគណបក្សឆន្ទៈខ្មែរចំនួន៣រូបត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងក្រោមអធិបតីភាព ឯកឧត្តមប្លែកវារីប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ឈើយចាន់ណា សមាជិកព្រឹទ្ធសភាឯកឧត្តមប្រាក់ប៉ូលី អភិបាលរង តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ..។




ពិធីនេះដែរក៏មានការចូលរួមពីអស់លោក លោកស្រី ជាអភិបាល  អភិបាលរង កងកម្លាំងទាំង ៣ មន្ត្រីរាជការនៃមន្ទីអង្គភាពពាក់ព័ន្ធមេឃុំ ចៅសង្កាត់ មេភូមិលោកគ្រូ អ្នកគ្រូ ចូលរួមយ៉ាងច្រើនកុះករ។




លោក លឿងសុភក្តិ អភិបាល ស្រុកស្វាយចេកបានអានរបាយការណ៍រយះពេល៥ឆ្នាំ ស្តីពី រដ្ឋបាលស្រុក ស្វាយចេកបាន បំពេញភារកិច្ចបំរើ សេវា ពលរដ្ឋ ទាំងកិច្ចការអភិវឌ្ឍ នៅក្នុងមូលដ្ឋាន នឹងការងារ មនុស្សធម៌ ចុះជួយ ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។



លោក វ៉នវណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបានប្រកាសនិងប្រគល់អនុក្រឹត្យស្ដីពីការទទួលស្គាល់សមាសភាពលោកដាទឹងជាប្រធានក្រុមប្រឹក្សាស្រុកអាណត្តិថ្មីនៅស្រុកថ្មពួកចំណែកអស់លោកលោកស្រីចំនួន១៨នាក់ទៀតត្រូវបាន៦តែងតាំងជាសមាជិកក្រុមប្រឹក្សាស្រុកផងដែរ។




ក្រោយពីទទួលបាន ការតែងតាំង ជាប្រធាននិងសមាជិក ក្រុមប្រឹក្សាស្រុក រួចមក លោក ដាទឹងតំណាងឲ្យសមាជិកក្រុមប្រឹក្សា ទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត សាមគ្គីភាពផ្ទៃក្នុង គោរពនិងអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាលប្រឹងប្រែងបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើនឡើង។



ជាចុងក្រោយឯកឧត្តម ប្លែកវ៉ារី ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ស្វាយចេក ទាំង១៩រូបនេះ ត្រូវតែដឹងពីតួនាទីរបស់ខ្លួន ដែលជាតំណាងប្រជាពលរដ្ឋ បំរើផលប្រយោជន៍ពលរដ្ឋ ព្រោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកស្វាយចេកសម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំស្រុក ជាមួយគណៈអភិបាលស្រុក បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត។





Powered by Blogger.