សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

 





ពោធិសាត់ ៖នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤​ វេលាម៉ោង១និង៥៥នាទីរសៀល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្សាច់ស ផ្ទះជនសង្ស័យជួសជុលម៉ូតូ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។



ឃាត់ខ្លួនមនុស្សចំនួន​ ០៤នាក់ ស្រី០១នាក់
១. ឈ្មោះ  ប៊ូ  ចន្ធូ ភេទស្រី អាយុ១៤ឆ្នាំ
រស់នៅភូមិរវៀង  ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
២. ឈ្មោះ  ប៊ូ  ម៉ៅ  ភេទប្រុស អាយុ១៧ឆ្នាំ
រស់នៅភូមិរវៀង  ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
៣. ឈ្មោះ​ កែប. ភក្ត្រា ភេទប្រុស ហៅ គុយ អាយុ២៥ឆ្នាំ
រស់នៅភូមិសំរោង២  ឃុំសំរោងស្រុក      ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
៤. ឈ្មោះញឹប  លីណា
ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង១ ឃុំ
សំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។



វត្ថុតាងដកហូតរួមមានៈ
១. ម៉្សៅក្រាមពណ៍សថ្លាសង្ស័យជាសាធាតុញៀនចំនួន​ ១១កញ្ចប់តូច ទម្ងន់​សាច់ថ្នាំ ៧.៩ក្រាម (ប្រាំពីរចុចប្រាំបួនក្រាម)
២. ទូរស័ព្ទចំនួន៥គ្រឿង
៣. ថងខ្មៅសម្រាប់លាក់ទុកថ្នាំញឿនចំនួន០១
៤. ឈើគគីមុខកាត់ ៥x៤x ២ ម៉ែត្រចំនួន០៤សន្លឹក
៥. ឈើប្រណិតចំនួន១៣កូនដុំតូច(ក្នងនោះឈើនាងនួន០៨កូនដុំតូចនឹង  ឈើធ្នង់០៥កូនដុំតូច។

ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។


Powered by Blogger.