ឆ្លងចរន្តអគ្គិសនីផ្ទុះសេរខ្សែភ្លើងបណ្ដាលឱ្យឆាបឆេះធុងស្តុបប្រេងខ្មៅនិង.រោងដែកទំហំ៣០ម×៤០មបង្កការភ្ញាក់ផ្អើល.! ​

 


(បាត់ដំបង) ថ្ងៃ សៅរ៍២ កើត ខែជេស្ឋ​ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង    ថ្ងៃទី08  ខែមិថុនា ឆ្នាំ2024​ វេលាម៉ោង​17និង05នាទី​ នៅចំណុចក្រុមទី4​ ភូមិបឹងព្រីង ឃុំព្រៃតូច​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ មានករណីអគ្គីភ័យមួយកេីតឡេីង​ បានឆេះធុងស្តុបប្រេងខ្មៅ​ និង រោងដែកប្រក ស័ង្កសី ទំហំ 30មX 40ម ស្ថិតនៅឡឥដ្ឋអភិវឌ្ឍន៍​​ របស់ឈ្មោះ​ ទៀ​ ហ៊នី​ ភេទប្រុស​ អាយុ​ 51ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពត៌មានកម្លាំងអធិការនគរបាល ស្រុកមោងឫស្សី សហការជាមួយកម្លាំង នគរបាល ស្រុកគាស់ ក្រឡសរុប ចំនួន20នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការ​ នគរបាលស្រុកមោងឬស្សី ចេញអន្តរាគមន៍ ជួយពន្លត់ រហូតរលត់ទាំងស្រុង ដោយប្រើប្រាស់ឡាន អគ្គីភ័យ ចំនួន2គ្រឿង ក្នុងនោះរថយន្តស្រុកមោងឫស្សី ចំនួន 1 គ្រឿងនិងរថយន្ត ស្រុកគាស់ក្រឡ ចំនួន1គ្រឿង
អស់ទឹកចំនួន03ឡាន។​
-មូលហេតុៈ
ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យផ្ទុះសេខ្សែភ្លេីងបង្កឲ្យមានអគ្គីភ័យកើតឡើង។

  សសម្ភារៈខូចខាតរួមមាន ឆេះរោងដែកប្រកសង្ក័សី​ មួយខ្នងខូចខាត40% និងឆេះប្រេងខ្មៅ អស់ចំនួន1ធុង។
គិតជាទឹកប្រាក់ សរុបអស់ចំនួន 6,000ដុល្លារ។

ក្នុងហេតុការណ៍ផ្ទុះសេរខ្សែភ្លើងបណ្ដាលឲ្យមានអគ្គីភ័យនេះមិនបណ្ដាលឲ្យរងការប៉ះពាល់ដល់មនុស្សឡើយ។




Powered by Blogger.