បងប្រុសប្រើប្រាស់គ្រឿងញៀន រួចហើយបានប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារជាប្រចាំប្អូនប្តឹងអោយសមត្ថកិច្ចជួយនាំយកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន...!
បន្ទាយមានជ័យ÷កាលពីវេលាម៉ោង១៥:០០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៍មានពីរអាណាព្យាបាល(ប្អូនស្រីបង្កើត)ថាបងប្រុសរបស់គាត់បានប្រើប្រាស់គ្រឿងញៀន រួចហើយបានប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារជាប្រចាំ នៅម្តុំសួនតេជោឈ្នះ ឈ្នះ ស្ថិតនៅភូមិ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហើយភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបានចុះទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ
១.ឈ្មោះធី មករាពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ។
សម្ភារៈ និងវត្ថុតាង (គ្មាន)
**បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
រួចហើយជំនាញបានបញ្ជូនជនសង្ស័យទៅស្តារនិតិសម្បទាកែប្រែជីវិតថ្មីភ្នំបាក់ ដើម្បីបន្សាបសារធាតុញៀនតាមការសំណូមពររបស់អាណាព្យាបាលរបស់គាត់(ប្អូនស្រីបង្កើត)៕
Post a Comment