ក្រុមជំនុំបេសកកម្មដំណឹងល្អខេត្តបន្ទាយមានជ័យនាំយកសម្ភារៈសិក្សាចែកជូនដល់សិក្សានុសិស្ស២៦០ នាក់និងស្ត្រីមេម៉ាយក្រីក្រចំនួន៣៨គ្រួសារនៅបឋមសិក្សាគោកស្រុក..!

 




បន្ទាយមានជ័យ÷ ព្រះយេស៊ូ គ្រឹស ជាព្រះសង្គ្រោះ តែងតែផ្តល់ស្នាម ញញឹម ដល់ មនុស្សលោក គ្រប់ទីកន្លែង  នាព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤នេះ
ក្រុមជំនុំបេសកកម្មដំណឹងល្អខេត្តបន្ទាយមានជ័យតាមរយៈលោកគ្រូគង្វាលអៀងប្រុសនិងក្រុមការងារសហការជាមួយសប្បុរសជនមកពីប្រទេសបារាំង
ដឹកនាំដោយលោកគ្រូគង្វាល លោក ដារីញ៉ែលកែវ
មកពីប្រទេសបារាំង បានសិស្ស២៦០ នាក់និងស្ត្រីមេម៉ាយក្រីក្រចំនួន៣៨គ្រួសារនៅបឋមសិក្សាគោកស្រុក។



ក្នុងនោះក៏មានការចូលរួមពីសំណាក់ លោក
រ័ត្នដាសាណង់   អភិបាលអភិបាលស្រុកមង្គលបូរី   លោកប្រធានការិយាល័យ ធម្មការនិងសាសនាមន្ត្រីសាលាស្រុកមង្គលបូរីលោកមេឃុំមេភូមិនគរបាលប៉ុស្តិ៍ស្រះរាំង ផងដែរ។



សប្បុរសជនក៏បាននាំយកអំណោយជាសម្ភារៈសម្រាប់ចែកជូនដល់សិក្សានុសិស្សចំនួន ២៦០នាក់
ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាលប៊ិច២ដើម
ច្រាសដុសធ្មេញ១ដើមថ្នាំដុសធ្មេញ១ដើម ទឹកមួយដបផងដែរ។
និងស្ត្រីមេម៉ាយក្រីក្រចំនួន៣៨គ្រួសារនៅបឋមសិក្សាគោកស្រុកក្នុងឃុំស្រះរាំង ស្រុក មង្គលបូរីក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ១៥ គីឡូ  មីចំនួន១កេស  ទឹកត្រីចំនួន២ដប ទឹកស៊ីអ៊ីវចំនួនពីរដបខ្លាញ់ចំនួនមួយដបផងដែរ។
លោក ដារីញ៉ែល កែវ ជាគ្រូគង្វាលមកពីប្រទេសបារាំងបានលើកឡើងថា÷ព្រះយេស៊ូជាព្រះសង្គ្រោះ  ព្រះតែងតែជួយមនុស្ស អបរំអោយមនុស្សប្រព្រឹត្តនូវអំពើរល្អ ហើយត្រូវជឿលើព្រះ នឹងជឿលើថ្នាក់ដឹកនាំ
ដូចជាមេឃុំ ចៅហ្វាយស្រុក អភិបាលខេត្តក៏ដូចជារាជរដ្ឋាភិបាល គឺតែងតែចង់ឃើញប្រជាពលរដ្ឋ យើង
សុខសប្បាយ រីកចំរើន ដោយមិនចង់ឃើញពលរដ្ឋយើងក្រីក្រលំបាកនោះឡើយ ហើយរដ្ឋាភិបាលតែងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើអោយសេដ្ឋកិច្ចរីកចំរើន
ជាមួយគ្នានោះដែរ លោកក៏បានផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្ស អោយយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវប្រឹងប្រែងសិក្សាដើម្បីធ្វើជាទំពាំងស្នងឬស្សីជាសសរទ្រូងប្រទេសជាតិ។



ក្នុងឱកាសនោះដែរលោករ័ត្នដាសាណង់អភិបាល
ស្រុកមង្គលបូរីបានថ្លែង សម្រាប់ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិជឿទៅលើសាសនាអ្វីក៏បានជាសិទ្ធិសេរីភាព
ក្នុងនោះដែរក្រៅពីសាសនាព្រះពុទ្ធក៏មានសាសនាអ៊ីស្លាមនិងសាសនាគ្រឹះផងដែរ។
ហើយសម្រាប់ស្រុកមង្គលបូរីគឺសាសនាព្រះយេស៊ូគ្រឹៈមាន៥៤ព្រះវិហា គឺច្រើនគួសមជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបាននាំយកអំណោយតាមរយៈក្រុមជំនុំបេសកកម្មដំណឹងល្អនេះគឺបានធ្វើតាមសាលារៀនផ្តល់ជាសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួនសិស្សនិងស្ត្រីមេម៉ាយក្នុងឱកាសនេះផងដែរ។





Powered by Blogger.