ប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមានចំនួន១៣ភូមិក្នុងឃុំទួលពង្រស្រុកមាឡៃ...!
បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ១៣ភូមិ មានភូមិទួលពង្រ ភូមិបន្ទាយទី១ ភូមិសន្តិភាព ភូមិអូរអំពិល ភូមិរស្មីមានជ័យ ភូមិអូរកេស ភូមិស្រឡៅជ្រុំ ភូមិអភិវឌ្ឍន៍ ភូមិទួលប្រាសាទ ភូមិបឹងឈូក ភូមិបឹង៧៥តេជោឈ្នះឈ្នះ ភូមិម៉ក់ហឺន ភូមិដូនសម ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្ថិតនៅទីស្នាក់ការភូមិបឹង៧៥តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម លៀម សុដា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួម លោក មាស ដារ៉ា ប្រធានមន្ទីរស្តីទី នៃមន្ទីរ ដនសសខេត្តបន្ទាយមានជ័យ លោក អភិបាលរងស្រុកម៉ាឡៃ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពរដ្ឋ ។
លោក មាស ដារ៉ា ប្រធានមន្ទីរស្តីទី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រុកម៉ាឡៃ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥០ ៦២៦ក្បាលដី វាស់វែងប្រមូលទិន្នន័យបានចំនួន ៦ ២២៦ក្បាលដី និងបានចុះបញ្ជីចេញបណ្ណរួចចំនួន ៤ ៩៧៩ ក្បាលដី។
បច្ចុប្បន្នស្រុកម៉ាឡៃ មានចំនួន ៦ឃុំ ស្មើនឹង ៤៦ភូមិ ចេញបណ្ណរួចចំនួន ៤ភូមិ និងកំពុងវាស់វែងចំនួន១០ភូមិ។ លោក បន្តថា ជាក់ស្ដែង ការប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមានចំនួន១៣ភូមិ ភូមិទួលពង្រ ភូមិបន្ទាយទី១ ភូមិសន្តិភាព ភូមិអូរអំពិល ភូមិរស្មីមានជ័យ ភូមិអូរកេស ភូមិស្រឡៅជ្រុំ ភូមិអភិវឌ្ឍន៍ ភូមិទួលប្រាសាទ ភូមិបឹងឈូក ភូមិបឹង៧៥តេជោឈ្នះឈ្នះ ភូមិម៉ក់ហឺន ភូមិដូនសម ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ក្នុង ឱកាសនោះដែរលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់វិនិច្ឆ័យ ដែលត្រៀមនឹងចុះធ្វើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវធ្វេីការកំណត់ព្រំដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវរៀបចំឯកសារសំខាន់ៗដែលចាំបាច់ក្នុងការបញ្ចូលទិន្នន័យក្បាលដី មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ , សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ជាដេីម ។ ជាពិសេសលោក សំណូមពរដល់ម្ចាស់ក្បាលដីដែលស្ថិតនៅតំបន់ដែលត្រូវចុះវាស់វែង ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រុមការងារ ជួយសម្រួលក្នុងការចុះវាស់វែង ឱ្យបានលឿន ចៀសវាងមានបញ្ហាព្រំដី ៕
Post a Comment