បុរសម្នាក់ជាភ្នាក់ងារសារព័ត៌មាន (CPN News)ដេកស្លាប់នៅចំណុចបច្ឆាដុតសពកូវីដជិតភ្នំបាយឆៅសមត្ថកិច្ចសន្និដ្ឋានថាសាកសពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ...!
មណ្ឌលគិរី:កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះមានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយដោយកម្មករកាត់ស្មៅបានប្រទះឃេីញសាកសពមានសភាពស្អុយរលួយនៅក្នុងប្រឡាយចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុចបច្ឆាដុតសពកូវីតជិតភ្នំបាយឆៅ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យត្រូវបានគេស្គាល់ថាជា អ្នកកាសែតភ្នាក់ងារសារព័ត៌មាន (CPN News)។
សមត្ថកិច្ចបានឲ្យដឹងថា÷សាពសពបុរសដែលស្លាប់នោះមានឈ្មោះស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៍មាន CPN News
ហើយតាមសន្និដ្ឋានរបស់នគរបាលជំនាញ សាកសពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ដោយសារទីតាំងមានសភាពកោងខ្លាំងហើយបុកគីឡូម៉ែត្រលេ១៤៣ បាក់កស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង.!
_បើតាមសាច់ញាតិ បានឲ្យដឹងថា៖ ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំង ដោយប្រាប់ប្រពន្ធថា៖ ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី០១ ខែមិថុនា មកម្ល៉េះ ? ហើយបាត់ដំណឹងតែម្តង ទើបរកឃើញនៅពេលនេះ។
ទោះជសយ៉ាងណាបច្ចុប្បន្នសពត្រូវគ្រប់គ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
Post a Comment