កម្លាំងនគរបាលស្រុកមង្គលបូរីប្រគល់រថយន្តលុចស៊ីសRX.300ជូនម្ចាស់វិញក្រោយជនជាតិចិនលួចយកប្លុងចោលវត្តមួយនៅក្នុងឃុំអូរប្រាសាទ
(បន្ទាយមានជ័យ)៖ទីបំផុតរថយន្តលុចស៊ីសRX.300ដែលតៃកុងរថយន្តឈប់ដើម្បីបត់ជើងតូចនៅតាមផ្លូវត្រូវបានជនជាតិចិនលួចបើករត់ នឹងត្រូវបានសមត្ថកិច្ចយើងតាមរកមិនឃើញបាត់១យប់ត្រូវបាន ព្រះសង្ឃក្នុងវត្តគោកធ្នង់ប្រទះឃើញដោយគេយកប្លុងចោលក្នុងវត្តត្រូវបានកម្លាំងនគរបាលប្រគល់ជូនម្ចាស់វិញនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ម្ចាស់រថយន្តមានឈ្មោះ ថែម ថៃរ៉ាត់ ភេទប្រុសអាយុ៣២ឆ្នាំ(មុខរបបរត់កាក់ស៊ី)មានស្រុកកំណើតភូមិបឹងអណ្តែង ឃុំតាសុះ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា៖កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤មានជនរងគ្រោះម្នាក់ឈ្មោះ ថែម ថៃរ៉ាត់ (មុខរបបរត់តាក់ស៊ី)បានដាក់ពាក្យបណ្តឹងមានជនបរទេស៤នាក់នាក់ស្រីម្នាក់ដែលជាជនជាតិថៃបានម៉ៅឡានពីក្រុងប៉ោយប៉ែតទៅភ្នំពេញតំលៃ១០០ដុល្លា លុះដល់ចំណុចភូមិសាស្គ្រឃុំភ្នំតូចគាត់ចុះបត់ជើងតូចរឺនោមមិនបានពន្លត់និងដកសោចេញស្រាប់តែជនសង្ស័យជាជនបរទេសបើកគេចត្រឡប់ក្រោយវិញបាត់។
លោកវរៈសេនីយ៍ទោ ឌី ទាវ បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវលុះព្រឹកឡើងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤បានទទួលព័ត៌មានប្រទៈឃើញរថយន្តលុចស៊ីសRX.300ពណ៌ស្ករពាក់ផ្លាក់លេខភ្នំពេញ 2Q-7702ត្រូវបានប្រទៈឃើញយកទៅប្លង់ចោលក្នុងវត្តគោកធ្នង់ស្ថិតភូមិគោកធ្នង់ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានប្រទៈឃើញរថយន្តលុចស៊ីសដែលជនបរទេសលួចប្លង់ចុលក្នុងវត្តបានអោយកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល សហការកម្លាំងចរាចរណ៍ខេត្ត រួមជាមួយកម្លាំងអធិការនគរបាលស្រុកមង្គលបូរីចុះទៅយករថយន្តមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីប្រគល់ជូនម្ចាស់វិញនិងស្រាវជ្រាវរកចាប់ជនបរទេសដែលជាជនជាតិថៃលួចឡានមកប្លង់ចោលដើម្បីចាត់ការតាមច្បាប់៕
Post a Comment