រាជរដ្ឋាភិបាលកម្ពុជា កំណត់យកប្រធានបទ«TVET «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ...!
បន្ទាយមានជ័យ÷នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះលោក យឹម សំណាង អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតិយភាពក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ដែលប្រារព្ធធ្វើនៅ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។
ដើម្បីកសាងនិងអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។រាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរអធិបតីហ៊ុនមាណែតបានកំណត់យកប្រធានបទ«TVET «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
លោកស្រី សំរិទ្ធ សុជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាវិទ្យាស្ថានមានបន្ទប់សិក្សាចំនួន៤៧បន្ទប់ ទាំងបន្ទប់ប្រជុំ បន្ទប់ទ្រឹស្តី បន្ទប់ពិសោធន៌ និងមានអន្ទេរសិកដ្ឋានស្រី មាន២០បន្ទប់ សរុបបន្ទប់៦៧បន្ទប់។ការរៀបចំបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំសិក្សា(២០២៣-២០២៤)សិស្សមានចំនួន១២០៣នាក់ស្រី៣០៣នាក់ ក្នុងនោះមាន៖១) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស មានសិស្សចំនួន១៤៦នាក់ ស្រី៤៤នាក់ មានជំនាញដូចជា, ជំនាញអគ្គីសនី ,ជំនាញព័ត៌មានវិទ្យា, ជំនាញមេកានិករថយន្ត ,ជំនាញសំណង់ស៊ីវិល។២)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ សិស្សសរុប ៣៧នាក់ ស្រី០៣នាក់ មានជំនាញអគ្គីសនី, ជំនាញព័ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល, ជំនាញម៉ូតូ។៣)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ សិស្សសរុប ៦២នាក់ ស្រី១២នាក់ ដែលមាន ជំនាញអគ្គីសនី,ជំនាញព័ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល។
លោកស្រីបានបន្តថា៖ចំនួនសិស្សបានដាក់ពាក្យស្នើសុំចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជូន យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន៩៥០នាក់ ស្រី២៤២នាក់ មានជំនាញដូចជា៖ ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ ,សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ។លោកស្រីបានបញ្ជាក់ដែរថា៖វិទ្យាស្ថាន បានបញ្ជូនសិស្សចុះកម្មសិក្សា សរុប១៥៤នាក់ ស្រី៣៥នាក់ សិស្សដែលបានបោះបង់ពេលចុះកម្មសិក្សា៣២នាក់ ពេលចុះកម្ម សិក្សាពេលប្រឡង ១២២នាក់ ស្រី២៤ ពេលប្រឡងជាប់១១១នាក់ស្រី២២នាក់ និងសិស្សដែលបានបោះបង់ពេលប្រឡង១១នាក់ ផងដែរ។
ក្នុងឱកាសនោះ លោក យឹម សំណាង បានឡើងថា៖ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន អំពីសារសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅកាត់ថា TVET» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។លោកបន្តថា៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកំពុងជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និង អាណាព្យាបាល អនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេក ទេស និងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ដោយសិក្ខាកាម សិស្ស និស្សិតមានឱកាសផ្សារភ្ជាប់ទ្រឹស្តី ការអនុវត្ត និង បទពិសោធការងារជាក់ស្តែង នៅតាមសហគ្រាស គ្រឹះស្ថាន ដែលជំនាញទាំងនេះឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ងាយស្រួលទទួលបានការងារ ឬប្រកបរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ និងជួយរំដោះខ្លួន និងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ ផងដែរ។
Post a Comment