កូនឈើចំនួន ៤0៥ ដើមត្រូវបានរដ្ឋបាលឃុំដឹកនាំដោយឯកឧត្តមឡាយ សែមេឃុំតាពូងដឹកនាំដាំរួចរាល់

 


(បាត់ដំបង)ថ្ងៃថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​
ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីអបអរសាទរុក្ខទិវា ឯកឧត្តមឡាយ សែ មេឃុំទំពូង បានដឹកនាំកម្លាំងរដ្ឋបាលឃុំមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទំពូងកម្លាំងវរះបី កម្លាំងសឹករងស្រុក លោកមេភូមិទាំង៨ភូមិប្រជាការពារយុវជនឃុំ យុវជន ស ស យ កឃុំបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស បានចូលរួមដាំកូនឈើនិងជួសកូនឈើដែលងាប់នៅលើទួលបឹងថ្កូវ និងដាំនៅទីធ្លាអនុវិទ្យាល័យតាម៉ឺន អស់កូនឈើចំនួន ៤០៥ដើម ដែលមានដើមគគី  ដើមក្ងោក ឈើទាល ចង្ក្រម ធ្នង់ និងកូនឈើប្រណិតមួយចំនួនទៀត។

បើតាមការឲ្យដឹងពីរដ្ឋបាលឃុំតាពូងបានប្រាប់អោយដឹងថា ការដាំកូនឈើនេះមិនមែនយើងប្រារព្ធតែក្នុងកម្មវិធីរុក្ខទិវាទេលោកមេឃុំតែងតែដឹកនាំក្រុមការងាររបស់រដ្ឋបាលឃុំមកដាំ និងមើលថែកូនឈើនៅលើទួលបឹងថ្កូវ   និងទីធ្លាសាលាអនុវិទ្យាល័យតាម៉ឺននេះជារៀងរាល់សប្តាស៍ ដោយលោកមិនគិតថាថ្ងៃសៅរ៍ឬអាទិត្យទេលោកតែងតែចំណាយពេលវេលានិងកម្លាំងកាយចិត្តមិនគិតពីការនឿយហត់ មិនតែប៉ុណ្ណោះលោកថែមទាំងចំណាយទាំងថវិកាប្រាក់ខែផ្ទាល់ខ្លួនរបស់លោកថែមទៀត។

គោលបំណងនៃការដាំដើមឈើនេះ គឺជាសារៈប្រយោជន៍ដ៏ល្អក្នុងការជួយកាត់បន្ថយ ខ្យល់ពុល ទឹកជំនន់ គ្រោះរាំងស្ងួត បរិស្ថានល្អនិងមិនឡើងកម្ដៅភពផែនដី ជាពិសេសគឺបង្កើតបានជាតំបន់ទេសចរណ៍ បែបធម្មជាតិទៀតផង។ នាំឱ្យមានការទាក់ទាញបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ដ បន្ថែមពីនេះ ក៏ជាឪកាសឱ្យក្មេងស្រករក្រោយបានស្គាល់ពីឈើប្រណិតប្រណិតនិងថែរក្សាបឹងបុរាណមួយនេះទុកសម្រាប់ឲ្យកូនចៅទាំងអស់បានមកលេងកម្សាន្តនិងមានព្រៃឈើជ្រកជាម្លប់ត្រជាក់ជ្រកយកខ្យល់អាកាសតំបន់សុទ្ធផងដែរ។











Powered by Blogger.