សកម្មភាពអនុវត្តការងារលើគម្រោងថែទាំខួប និងគម្រោងថែទាំប្រចាំ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង លើផ្លូវជាតិលេខ ៥, ៥៧ ផ្លូវខេត្តលេខ ១៥៧A ,១៥៧B២​ ១៥៧១, ១៥៧១B និង១៥៦BB២ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤

 ,,,



១. បន្តការងារជួសជុលផ្លូវជាតិលេខ ៥ ៖ ការងារគូសគំនូសចរាចរណ៍គែមផ្លូវ ចន្លោះគ.ម២៩៧+០០០ ដល់គ.ម២៩៨+៤៥០ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង និងឃុំជ្រៃ ស្រុកថ្មគោល។


២. បន្តការងារជួសជុលផ្លូវជាតិលេខ ៥៧ ៖ ការងារជួសជុលកម្រាលផ្លូវ ផតស្រុត ដោយកាយដីគ្មានគុណភាព ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ចន្លោះគ.ម២០+៥០០ ដល់គ.ម២១+០០០  ស្ថិតក្នុងឃុំស្នឹង ស្រុកបាណន់។


៣. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧A ៖ ការងារស្រោចកៅស៊ូ និងក្រាលថ្ម១៩មម ចន្លោះគ.ម១៩+២០០ ដល់គ.ម១៩+៥០០  ស្ថិតក្នុងឃុំកន្ទឺ២ ស្រុកបាណន់។


៤. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១ ៖ ការងារកៀរកិនបង្ហាប់ថ្មម៉ិច ធ្វើគ្រឹះសំខាន់ ចន្លោះគ.ម០០+៨០០ ដល់គ.ម០១+៤០០  (ខាងឆ្វេង) ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។


៥. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១B ៖ ការងារកាយដីគ្មានគុណភាព ចិញ្ចើមផ្លូវ រួចដឹកចេញ និងកៀរកិនបង្ហាប់បាតគ្រឹះ ចន្លោះគ.ម០៧+៦៥០ ដល់គ.ម០៧+៥៥០  (ខាងស្តាំ) ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់។


៦. ការងារថែទាំផ្លូវខេត្តលេខ ១៥៦BB២ ៖ ការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ ចន្លោះគ.ម០៧+៥០០ ដល់គ.ម០៨+៥០០ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ។
















Powered by Blogger.