ស្ត្រីវ័យចំណាស់អាយុ៨១ឆ្នាំម្នាក់ត្រូវបានឃាតករយកកាំបិតកាប់ជាច្រើនកាំបិតបណ្ដាលឲ្យដាច់ក្បាលស្លាប់ក្នុងថ្លុកឈាម

 



បាត់ដំបង៖សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ដែលបានជិះកង់និងដកកាំបិតពីក្នុងអាវកាប់ផ្ដាច់ក្បាលស្ត្រីវ័យចំណាស់ម្នាក់មិនដល់ឲ្យស្លាប់ក្នុងប្លុកឈាមដ៏គួរឲ្យរន្ធត់កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច លើផ្លូវលំ ស្ថិតក្នុងក្រុមទី៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។



ជនរងគ្រោះជាស្រី្តចំណាស់ម្នាក់ ឈ្មោះ ហោ ប៉ុក អាយុ៨១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើត្រូវបានជនដៃដល់កាប់ជាច្រើនកាំបិត។


ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះទៅពិនិត្យទីតាំងកើតហេតុដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសយ៉ាងព្រៃផ្សៃទៅលើជនរងគ្រោះទាំងកំរោល។




ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា៖មុនពេលកើតហេតុមានជនសង្ស័យម្នាក់ជិះកង់តាមផ្លូវ ស្របពេលនោះអ៊ំស្រីរងគ្រោះទើបតែដើរមកពីទិញសាប៊ូ បានជួបជនសង្ស័យម្នាក់ ក៍ស្រាប់តែទាញកាំបិតចេញពីក្នុងអាវ កាប់ជាច្រើនកាំបិត ដាច់ក ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័មនិងធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំកើតហេតុមានការតក់ស្លុតយ៉ាងខ្លាំងដោយសារកន្លងមកការរស់នៅរបស់ពួកគាត់មានសុវត្ថភាពល្អ  មិនដែលមានករណីឃាតកម្មយ៉ាងឃោឃៅបែបនេះឡើយ។



យោងតាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យរបស់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានអះអាងថា៖សពស្ត្រីរងគ្រោះ ឃើញស្នាមកាប់ចំក ជាច្រើនកាំបិត ដាច់ក នៅជាប់ស្បែកតែបន្តិច និង អះអាងថាករណីនេះគឺជាករណីឃាតកម្មពិតប្រាកដមែន។


បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Powered by Blogger.