គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបទីតាំងកែឆ្នៃផលិតទឹកស្លឹកក្ទម្ព (ថៃហៅថា กระท่อม-ក្រៈថម់/ថំ) ចំនួន ០៣ទីតាំង នៅក្រុងប៉ោយប៉ែតរឹមអូសបានទឹកកែច្នៃរួច និងសម្ភារផលិតមួយចំនួន

 



បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ត អ៊ុំ រាត្រីនឹងមានការចូលរួមពីសំណាក់លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងមន្ត្រីនគរបាលខេត្ត-ក្រុងផងដែរបានប្រតិបត្រការណ៍ជាទ្រង់ទ្រាយធំ បង្រ្កាប និងណែនាំ ទីតាំងផលិតទឹកស្លឹកក្ទម្ព (ថៃហៅថា กระท่อม-ក្រៈថម់/ថំ) នៅក្រុងប៉ោយប៉ែត ចំនួន៣កន្លែងនឹងរឹមអូសបានទឹកស្លឹកក្ទម្ពកែច្នៃរួច និងសម្ភារផលិតមួយចំនួន ធំ ហើយបានណែនាំឲ្យម្ចាស់ទីតាំងទាំងនោះបញ្ឈប់សកម្មភាពកែឆ្នៃនិងលក់ស្លឹកក្ទម្ព (ថៃហៅថា กระท่อม-ក្រៈថម់/ថំ)នេះបន្តទៅទៀតព្រោះជាផ្នែកមួយនៃគ្រឿងញៀនធម្មជាតិ។




គួរបញ្ជាក់ថា÷ទីតាំងទាំង៣នោះរួមមានទីតាំងទី១ នៅចំណុចបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតទីតាំងទី២ នៅ ភូមិព្រៃព្រេច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

ទីតាំងទី៣ នៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតដោយឡែកអ្នកពាក់ព័ន្ធ រង់ចាំការសម្រេចពេលអនុវត្តរួច ។


គួបញ្ជាក់ផងដែ ដើមក្ទម្ព (ថៃហៅថា กระท่อม-ក្រៈថម់/ថំ) ជារុក្ខជាតិ ដែលមានសារជាតិញៀន ដូចអាភៀនកញ្ឆាដែរ ខ្មែរ ថៃ លាវ ម៉ាឡេស៊ី ។ល។ ច្រើនប្រើផ្សំជាឱសថបុរាណបំបាត់ការឈឺចាប់ផ្សេងៗ ជក់ និង ស៊ីជាដើម នៅសហរដ្ឋ មានការបង្កើតច្បាប់ ទប់ស្កាត់ មិនអោយមានការនាំ ថ្នាំបុរាណផ្សំពីស្លឹកក្ទម្ព ចូលក្នុងប្រទេស ដើម្បីបញ្ចៀសការញៀនថ្នាំនេះ។



ស្លឹកក្ទម្ព មានរសជាតិ​ចត់ ៗ ស្រដៀងត្រួយត្របែកដែរ ប៉ុន្តែ​ខ្សោយជាងត្រួយត្របែក និងមានជាតិជាប់នៅអណ្ដាត និងមាត់ ដែលស្រដៀងនឹងរសជាតិម្នាស់ ក្រោយពីទំពាស៊ីហើយ។​

នៅថៃ គេថា វាជួយឲ្យកម្លាំង ពេលធ្វើការងារ និងមិនឲ្យងងុយដេកពេលបើកបររថយន្ត ដោយផ្សំជាមួយ M100 និង Lipo ជាដើម។

បើតាម​សេចក្តីរាយការណ៍​មួយ​បាន​បញ្ជាក់ថា ដើមក្ទម្ព (សៀមហៅថា กระท่อม-ក្រៈថម់/ថំ) ត្រូវបាន​ឈ្មួញ​ថៃ កុម្មង់​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ក្នុង​មួយ​គីឡូក្រាម តម្លៃ​៣០០​បាត ហើយ​ឈ្មួញ​យកមក​នោះ​បន្ត​នៅក្នុង​ស្រុក​បាន​តម្លៃ ៤៨០ បាត ក្នុង​មួយ​គីឡូក្រាម ចំណែក​អ្នក​ដែល​ទិញ​យកទៅ​លក់រាយ (​លក់​រាប់​សន្លឹក ) គឺ​ក្នុង​១​សន្លឹក ចាប់ពី​១០​បាត ទៅ​២០​បាត ទៅតាម​ទំហំ ស្លឹក​តូច ឬ​ធំ​៕​






Powered by Blogger.