ពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ...!

 



    បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤នេះឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសាកសួរ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ  ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត។

  បន្ទាប់ពីលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត បានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញ ការងាររួមរបស់មន្ទីរបរិស្ថានខេត្តរួចមក  ។
   ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ កោតសរសើរ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញកិច្ចការងារភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។ ឯកឧត្តម បណ្ឌិតបន្តថា ៖ បរិស្ថានគឺសំដៅឲ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយផាកសុខភាពល្អ មានជីវភាពសមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ហើយគោលការណ៍របស់ក្រសួងបរិស្ថាន គឺមាន៣ចំណុចសំខាន់ គឺសមត្ថភាព បុគ្គល ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ច បានល្អ មានតម្លាភាពប្រសិទ្ធភាព។
   ទិសដៅ ការងារសំខាន់ៗដែលត្រូវធ្វើការអនុវត្តនោះ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ បរិស្ថានគឺមានតួនាទីចូលរួមដឹកនាំគ្រប់គ្រងវិស័យបរិស្ថាន ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រចក្រ វិស័យបរិស្ថាន(២០២៣-២០២៨ ) សំដៅជំរុញ ការអភិវឌ្ឍន៍ប្រកបដោយភាពស្អាត ភាពបៃតង និងត្រូវចូលរួមលើកកម្ពស់ ការយល់ដឹង លើយុទ្ធសាស្រ្តចក្រ ក្នុងវិស័យបរិស្ថាន រួមគិតរួចធ្វើរួមគ្នាដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់ ដូចនេះ យុទ្ធសាស្ត្រដែលដាក់ចេញជាយុទ្ធនាការ ទទួលបានជោគជ័យ ជាបន្តបន្ទាប់នោះគឺ   កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន  ។
    ចុងបញ្ចប់ នៃកម្មវិធីសំណេះសំណាល ឯកឧត្ដមបណ្ឌិត ក៏បាន បំពាក់គ្រឿងឥស្សរិយយស មេដាយដល់មន្ត្រី និងបានប្រគល់សម្ភារៈមួយចំនួន ជូនដល់ក្រុមមន្ត្រីឧទ្យាននុរក្ស ប្រចាំការនៅតាមតំបន់ការពារធម្មជាតិ។










Powered by Blogger.