កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីង២នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានអនុញ្ញាត...




(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង០១និង៣០នាទី  ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចម្តុំផ្សារសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានក្មេងទំនើង១ក្រុម មានកាំបិតដាក់តាមម៉ូតូ ហើយបានដួល ត្រូវបានក្រុមសង្គ្រោះប្រចាំក្រុងប៉ោយប៉ែតឃាត់ខ្លួន និងបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ូច សំអូន ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនក្មេងទំនេីងទាំង០២នាក់ ១-ឈ្មោះ នូ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត , ២-ឈ្មោះ សន សីហា (ហា) ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង កាំបិតកែឆ្នៃចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះយ៉េត (ពុំ ស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល១៧ឆ្នាំ រងរបួសខណៈពេលដួលម៉ូតូ ត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

      លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានអនុញ្ញាតពិតប្រាកដមែន។

       ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

     លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

  បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




Powered by Blogger.