ពិធីប្រកាសបើកកម្មវិធី ប្រកួតជជែកដេញដោល សិស្សវិទ្យាល័យកូប ឆ្នាំ២០២៤ វគ្គទី១

 






អូរជ្រៅ៖កាលពី រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះលោកបណ្ឌិត គុណ រតនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអូរជ្រៅ តំណាងលោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី និងប្រកាសបើកកម្មវិធី ប្រកួតជជែកដេញដោល សិស្សវិទ្យាល័យកូប ឆ្នាំ២០២៤ វគ្គទី១ ប្រារព្ធធ្វើនៅវិទ្យាល័យកូប។












សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតជជែកដេញដោល សិស្សវិទ្យាល័យកូបប្រចាំឆ្នាំ២០២៤ បង្កើតឡើង ក្នុងគោលបំណង កសាងសមត្ថភាពសិស្សឱ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ព្រមទាំងជំនាញក្នុងការនិយាយសាធារណៈជាដើម។


បេសកម្មដ៏សំខាន់របស់ ស.ស.យ.ក. ស្រុកអូរជ្រៅ គឺអភិវឌ្ឍយុវជនប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅជាមួយគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ មានសីលធម៌ សុជីវធម៌ និងមានភាពថ្លៃថ្នូរទទួលស្គាល់ពីសង្គមជាតិ។


គុណសម្បត្តិសម្រាប់សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនៃវគ្គបណ្តុះបណ្តាលការប្រកួតជជែកដេញដោល រួមមានជាអាទិ៍:

១. បង្ហាញពីសាមគ្គីភាព និងស្មារតីក្រុមរបស់យុវជន

២. បង្កើនការស្រាវជ្រាវ និងបង្កើតអំណះអំណាងបែបវិទ្យាសាស្រ្ត ទិន្នន័យ និងភស្តុតាងជាក់លាក់មុននឹងជជែកវែកញែក

៣. បង្កើតអង្គគំនិត ពិចារណាស៊ីជម្រៅលើបញ្ហា និងដំណោះស្រាយដោយសន្តិវិធី និងសិល្បិ៍សាស្រ្ត

៤. ពង្រឹងភាពក្លាហាន ឥរិយាបថថ្លៃថ្នូរ ពាក្យពេចន៍សមរម្យទៅកាន់សាធារណជន

៥. បង្កើតទម្លាប់ត្រៀមខ្លួនជានិច្ចដើម្បីដោះស្រាយបញ្ហា លឿនរហ័ស ការចងចាំ និងវិធីសាស្រ្តឆ្លើយតប

៦. ជំរុញឱ្យយុវជនមានគោលដៅសិក្សា និងគោលដៅការងារអនាគតច្បាស់លាស់


រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់ រៀនដើម្បីទាំងអស់គ្នាជាមួយ ស.ស.យ.ក. ៕


Powered by Blogger.