កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តបេសកកម្មរុករកឧទ្ធម្ភាគចក្រដែលសង្ស័យធ្លាក់នៅចំណុចភ្នំខ្មោចឃុំអូរសោមស្រុកវាលវែងខេត្តពោធិសាត់

 



ពោធិសាត់ : ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៤លោកខូយ រីដា អភិបាលខេត្តពោធិសាត់បានអោយដឹងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកនាថា:"

កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តបេសកកម្មរុករកឧត្ថម្ភាគចក្រដែលសង្ស័យធ្លាក់ឬបាត់នៅចំណុចភ្នំខ្មោចឃុំអូរសោមស្រុកវាលវែងខេត្តពោធិសាត់កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤ កន្លងទៅនេះហើយបើទោះបីជាអាកាសធាតុពិតជាមិនអំណោយផលដល់បេសកកម្មជួយសង្រ្គោះមួយនេះទេ តែពួកទាំងយើងអស់គ្នាប្តេជ្ញាចិត្តរួមគ្នាធ្វើអោយបាន សង្ឃឹមថាអ្នកដែលរងគ្រោះទាំងអស់និងមានសំណាងល្អ "។






ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បឆនបង្ហាញរូបភាពនៃមន្ត្រីអាជ្ញាធរ កងកម្លាំង សមត្ថកិច្ច អ្នកពាក់ព័ន្ធក្នុងដំណើរបេសកកម្មរុករកកន្ទុំរុយ(ឧទ្ធម្ភាគចក្រ)ដែលធ្លាក់នោះ ។

និងចំណុចគោលដៅនិយាមការលើផែនទី ដែលជាទីតាំងសង្ស័យធ្លាក់យន្តហោះនៅចន្លោះPlacemark និងលោកយាយម៉ៅ វាលវែងនិងផ្សារប្រម៉ោយ វាលវែង ។



ចំណែកលោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ អោយដឹងនាថ្ងៃទី១៣ខែកក្កដាថា: ពេលនេះ យើងកំពុងបន្តរុករក ។



ចំណែកក្រសួងការពារជាតិ នៅថ្ងៃទី១៣ខែកក្កដាបានអោយដឹងថា :លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជឆប្រធានគណ:កម្មការជួយសង្គ្រោះមហន្តរាយ ក្រសួងការពារជាតិនៅម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ខែកក្កដា បានចុះត្រួតពិនិត្យនិងចាត់តៃងបញ្ជូនកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩និងកងពលតូចលេខ៧០ ដើម្បីចេញទៅរុករកឧទ្ធម្ភាគចក្រ១គ្រឿងដែលបានបាត់កាលពីថ្ងៃទី១២ខែកក្កដា នៅក្នុងភូមិសាស្ត្រស្រុកវាលវែងខេត្តពោធិសាត់ ។



ប្រភពផ្សេងទៀតអោយដឹងថា: កម្លាំងបេសកកកម្មមានចេញពីចំណុចខ្នងព្រះ នៃភ្នំ១៥០០ទៅភ្នំខ្មោចជាដើម ។

ឯមនុស្សនៅលើឧទ្ធម្ភាគចក្រនោះមានពី៦ទៅ៧នាក់ ក្នុងនោះមានគ្រូបង្វឹកនៃសកម្មភាពហ្វឺកហ្វឺនប្រតិបត្តិហោះហើរនោះផង ៕





Powered by Blogger.