កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់


 


ពោធិ៍សាត់៖ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល រួចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីរក្សាទុក ជួញដូរ​ និង​ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលរបស់ឈ្មោះ ជិន ភក្ដី ហៅង៉ោល ស្ថិតនៅ​ភូមិស្ថានីយ៍ សង្កាត់​​ស្វាយអាត់ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង១១នាទី។



លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ជាបន្តបន្ទាប់ ទី១ ឈ្មោះ ជិន ភក្ដី  ​ហៅង៉ោល  ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​ មិនពិត​ប្រាកដ​ ស្នាក់នៅ​ភូមិស្ថានីយ៍ សង្កាត់​​ស្វាយអាត់ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាជួញដូរសារធាតុញៀន និងជាម្ចាស់ថ្នាំញៀន)នឹងដកហូតវត្ថុតាងរួមមាន​ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់តូច ទម្ងន់០,៥៩ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) អំពូលកែច្នៃ​សំរាប់​ជក់​គ្រឿង​ញៀន​ចំនួន​១កំប្លេ ទូរសព្ទ​ចំនួន​១ គ្រឿង។បន្ទាប់ពីបានសួរចម្លើយបឋមនិងទទួលបានចម្លើយសហការពីជនសង្ស័យ ជិន ភក្ដី ហៅ ង៉ោល នៅវេលាម៉ោង១២និង៤០នាទី កម្លាំងសមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ទៀត ឈ្មោះ អៀម សុគន្ធ ហៅប៉ែត ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​កាត់ដេរ ស្នាក់នៅ​ភូមិ ព្រែកត្នោត សង្កាត់​​រលាប ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​(ជាមុខសញ្ញាជួញដូរសារធាតុញៀន និងជាម្ចាស់ថ្នាំញៀន)នឹងដកហូតវត្ថុតាងរួមមាន ​ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់តូច និង២កញ្ចប់ធំ ទម្ងន់៩,០៩ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ឧបករណ៍កែច្នៃ​សំរាប់​ជក់​គ្រឿង​ញៀន​ចំនួន​១កំប្លេ ដែកកេះកែច្នៃ​សំរាប់​ជក់​គ្រឿង​ញៀន​ចំនួន​១កំប្លេ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ទូរសព្ទ​ចំនួន​១គ្រឿង ម៉ូតូចំនួន១គ្រឿង។បន្ទាប់ពីបានសួរចម្លើយបឋម និងទទួលបានចម្លើយសហការពីជនសង្ស័យ អៀម សុគន្ធ ហៅ ប៉ែត នៅវេលាម៉ោង១៣និង៣៣នាទី កម្លាំងសមត្ថកិច្ចក៏បានបន្តចុះឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ នាក់ទៀត ឈ្មោះ តាំង ស៊ុនហេង ភេទប្រុស​ អាយុ​៤០ឆ្នាំ​ មុខរបរ​លក់ឆាខ្វៃ រស់នៅ​ភូមិស្ពានថ្ម សង្កាត់​​រលាប ក្រុង​ ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​(ជាមុខសញ្ញាជួញដូរសារធាតុញៀន និងជាម្ចាស់ថ្នាំញៀន)នឹងដកហូតវត្ថុតាងរួមមាន ម្សៅ​ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់តូច និង២កញ្ចប់ធំ ទម្ងន់ ១៨,៦៥ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ឧបករណ៍កែច្នៃ​សំរាប់​ជក់​គ្រឿង​ញៀន​ចំនួន​១កំប្លេ អំពូលកែច្នៃ​សំរាប់​ជក់​គ្រឿង​ញៀន​ចំនួន​១កំប្លេ ដែកកេះកែច្នៃ​សំរាប់​ជក់​គ្រឿង​ញៀន​ចំនួន​២ដើម ឧបករណ៍កែច្នៃសំរាប់ចូកគ្រឿង​ញៀន​ចំនួន​ ១កំប្លេ ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ទូរសព្ទ​ចំនួន​១គ្រឿង កន្ត្រៃចំនួន១ដើម។



ជនសង្ស័យទាំងបីនាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនីតិវិធី​ ៕






Powered by Blogger.