ទីបំផុត! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ​ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ







បើតាមការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងការពារជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា​ ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ អស់រយៈពេល១៧ថ្ងៃកន្លងមកនេះ​ ត្រូវ​បានរកឃើញ។ 



ប្រភពដដែលបន្តថា​ ៖ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​ ក្រោយកម្លាំងចម្រុះបានចុះប្រតិបត្តិការ​រុករក​អស់​រយៈពេល១៧ថ្ងៃ។ 




សូមជម្រាបជូនថា​ ៖ ក្នុងប្រតិបត្តិការចុះ​រុករក​នោះ​ ដោយប្រេីប្រាស់​មធ្យោបាយដូចជា៖ ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕



Powered by Blogger.