ទីបំផុតសមត្ថកិច្ចបានបង្រ្កាបចាប់ខ្លួនជនសង័្សយក្នុងករណីឃា-ត-ក-ម្ម លើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦​ខែ​កក្កដាឆ្នាំ២០២៤នៅក្រុងបាត់ដំបង​នោះបានហើយ




ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ÷នាវេលាម៉ោង១៧និង៣០នាទីថ្ងៃទី​១៤ខែកក្ក ដាឆ្នាំ២០២៤ នេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ។ក្រោយបើកកិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី៦ខែ កក្ក​ដា​ ឆ្នា២០២៤ រហូតមកមានរយៈពេល៩ថ្ងៃ ក្រោម​ បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ ដោយមានការ​ចូលរួមសហការណ៍ពីអាជ្ញាធរ​មូល​ដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ​ កងប្រជាការពារ​ និងមហា​ជនរួមទាំងអ្នកប្រេីប្រាស់បណ្តាញសង្គមផង។ 


ជនសង្ស័យឈ្មោះ​ សឿន​ ទន់​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួនក្នុងភូមិសាស្រ្តឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​  ហេីយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋាន​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។ 



ស្ថិតនៅចំពោះមុខនៃកិច្ចប្រតិបត្តិការនេះ​ មួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​លោក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ សូមសម្តែងនូវការកោតសរសេីរចំពោះ​កិច្ចខិតខំរបស់កងកម្លាំងនគរ​បាល​ ទាំងអស់ និងអរគុណជាពន្លឹកចំពោះអាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ចពាក់ព័ន្ធ​ កងប្រជាការពារនិងមហាជន​ ដែលបានចូលរួមទាំងកម្លាំងកាយ​ កម្លាំងចិត្តនិងស្មារតី​ តាមគ្រប់មធ្យោបាយនានា​ រួមទាំងអ្នកប្រេីប្រាស់បណ្តាសបណ្តាញសង្គមផង​ ដែលបាន​រួមចំ​ណែកខ្វាយខ្វល់ពីការលំបាករបស់សមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការដ៏ស្មុគ្រស្មាញមួយនេះ​តាំងពីពេលដំបូងរហូតទទួល​បានជោគជ័យ។ 



ជនសង្ស័យខា​ងលេីនឹងត្រូវបញ្ជូនទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់នៅក្រោយពេលរៀបចំកសាងសំ​ណុំរឿងរួច។ 


ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នក សារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញ​សង្គម មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕



Powered by Blogger.