លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ ប៊ុន​ចាន់​ ដឹកនាំកងកម្លាំងសួរសុខទុក្ខលោក​ រតន៍​ ម៉ូរ៉ា​ អតីតស្នងការរង​ កំពុងសម្រាកព្យាបាលជម្ងឺដល់លំនៅដ្ឋាន៖ ---------

 


នៅព្រឹកថ្ងៃទី២៣ខែ​ កក្កដា​ឆ្នាំ​២០​២៤​នេះដោយអនុវត្តតាមអនុ​សា​ស​ន៍​ណែនាំផ្តាំផ្ញេីរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹកនាំលោក​ លោកស្រីស្នងការរង​និងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាល​ក្នុងស្នងការដ្ឋាន​ ទៅសួរសុខ​ទុក្ខលោក​ រតន៍​ ម៉ូរ៉ា​ អតីតស្នងការរងនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ជានិវត្តន៍ជន​ ខ​ណៈដែល​លោកមានជម្ងឺកំពុងសម្រាកព្យាបា​ល​ ក្នុងលំនៅ​ដ្ឋានស្ថិតនៅសង្កាត់ចំការសំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់​ដំបង​។


 


លោកឧត្តមសេនីយ៍ទោ​ស្នងការបានពាំនាំនូវប្រសា​សន៍​ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ ក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកង​កម្លាំងនគរបាលជាតិ​ចំណុះស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបងទាំងអស់​ ជាពិសេសមិនភ្លេចនូវគុណបំណាច់របស់លោកនៅក្នុងពេលដែលលោករួមចំ​ណែកក្នុងការ​ បម្រេីជាតិ​ មាតុភូមិតាំងពីប្រទេសជាតិស្ថិតក្នុងគ្រា​ លំបាក​ឆ្លងកាត់ច្រេីនដំណាក់កាល​ រហូតមក​ដល់ពេលនេះ​ ។ បេីទោះបីលោកបានចូល​និវត្តន៍ពីការងារហេីយក្តីតែ​ គុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកគឺជាវីរៈភាពសម្រាប់អ្នកបន្តវេននៅថ្ងៃនេះ​ និងសូមឱ្យអការៈជម្ងឺរបស់លោក​ បានធូរស្បេីយ​ ប្រសេីរឡេីងវិញ។ 



ជាមួយនឹងការ​សាក​សួរសុខទុក្ខនេះលោក​ស្នង​ការ​បាននាំ​យកនូវថវិកាដែលបាន​ពីការចូលរួមរបស់បងប្អូនកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន​ ផ្លែផល្លានិងភេសជ្ជៈមួយចំនួន​យក​ទៅប្រគល់ជូនលោក​ រតន៍​ ម៉ូរ៉ា​និងក្រុមគ្រួសារផងដែរ។ 



លោករតន៍​ ម៉ូរ៉ា​ និងក្រុ​មគ្រួសារ​ បានថ្លែងនូវអំ​ណរគុណយ៉ាងជ្រា​លជ្រៅចំពោះទឹកចិត្តរបស់ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិក៏ដូចទឹកចិត្តរបស់លោក​ឧត្តមសេនីយ៍ទោស្នងការ​ លោក​ លោកស្រីស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ដែលអញ្ជេីញមកសួរ​សុខទុក្ខនិងផ្តល់នូវថវិកា​ផ្លែផល្លានិងភេសជ្ជៈផង​ ដល់រូបលោក​និងក្រុមគ្រួសារក្នុងពេលដែលកំ​ពុងមានជម្ងឺ​ ជួបការលំបាក​ដល់លំនៅដ្ឋាន ជាមួយនេះលោកនិងក្រុមគ្រួសារ​សូមជូនពរដល់ឯក​ឧត្តមនាយឧត្តមសេនី​យ៍អគ្គ​ស្នង​ការនគរបាលជាតិលោកស្នងការ​ លោ​ក​​ លោកស្រីស្នងការរងព្រមទាំប​កងកម្លាំងនគរបាលទាំងអស់សូម​ប្រកបដោយសុខភាពល្អ​ ទ​ទួល​ បានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រេីជាតិ​ បម្រេីប្រជាពលរដ្ឋនិង មានសុខសុភមង្គល​ ក្នុងក្រុមគ្រួសារ៕










Powered by Blogger.