យុវជនម្នាក់ទំនងជាដើរដាច់យប់ពេលព្រឹកប្រញាប់ស៊ុតម៉ូតូយ៉ាងលឿនមកកន្លែងជួសជុលទូរសព្ទក៏បានបុកខឿននិងរនាំងផ្លូវផ្លោងទៅធ្លាក់ប្រឡាយបាក់ភ្លៅខាងឆ្វេងរបួសធ្ងន់...!









បន្ទាយមានជ័យ÷យ៉ាងហោចណាស់យុវជនម្នាក់បាន រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបុរីខណៈដែល រូបគេបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនបានបុកឃឿននិងរនាំងផ្លូវប្លោងទៅធ្លាក់ប្រឡាយ។

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥នាទី ព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ 5 ត្រង់ចំណុចផ្លូវបំបែកវាងក្រុងស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ថាវ ឆៃ ភេទប្រុសអាយុ ១៩ ឆ្នាំ មានទីលំនៅនៅភូមិភ្នំកន្ទួតសង្កាត់កំពង់ស្វា យក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យជាជាងជួសជុលទូរសព្ទដៃនៅផ្សារធំថ្មីហៅ(ផ្សារចំការគ)

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ 1Q 9449 បានធ្វើដំណើរក្នុងទិសដៅពីរលិចមកកើតក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុក៏បានឡើងឃឿននិងបុករនាំងបាំងផ្លូវបណ្ដាលឲ្យម៉ូតូផ្លោងទៅធ្លាក់ប្រឡាយតែម្ដង។

ជនរងគ្រោះបានរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង

ភ្លាមៗនោះគេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លាដែលដឹកនាំដោយលោក ផាត វណ្ណី បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍សម្រួលចរាចរណ៍និងបានទាក់ទងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌ។ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។


ចំណែកម៉ូតូលោកមេប៉ុស្តិ៍ទឹកថ្លា យកទៅរក្សាទុក នៅប៉ុស្តិ៍ទឹកថ្លា រង់ចាំម្ចាស់ម៉ូតូមកយកពេលក្រោយជាបន្ត៕







Powered by Blogger.