សេចក្តីបំភ្លឺព័ត៌មាន៖







 


-----------
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងពេលដែល សមត្ថកិច្ចនគរបាលនៃ​ស្នងការដ្ឋាននរបាលខេត្តបាត់ដំបង​ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេ នីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង​ កំពុងតាមចាប់ខ្លួនមុខ សញ្ញាជាជនសង័្សយក្នុងករណីឃា-ត-ក-ម្មកាលពីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០​២៤ រហូតមកដល់ពេលនេះ​ មានព័ត៌មានជាច្រេីនបានលេចឡេីង​នៅក្នុងបណ្តាញសង្គម​ថា​ជនសង័្សយរូបនេះ​មានវត្តមាននៅ​ ស្រុកនេះ ឬស្រុកនោះ​ ដែលព័ត៌​មានទាំងនេះគឺជាព័ត៌មានមិនពិត​ហេីយបានបង្កទៅជាក្តីកង្វល់​ និងភាន់ច្រឡំពីប្រជាពលរដ្ឋដែលរស់នៅតាមមូល​ដ្ឋានមួយចំនួនដែល​ព័ត៌មាននោះបានលេីកឡេីង​ ។



ដេីម្បីជាមូលដ្ឋានច្បាស់លាស់ចំពោះបញ្ហានេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បញ្ជាក់ជូនថា​ រហូត​មក​ដល់ល្ងាចថ្ងៃទី១៣ខែ​កក្កដាឆ្នាំ​២០២៤នេះមុខ​សញ្ញាជាជ​នសង័្សយខាងលេី​ កំពុងមានវត្តមាននៅក្នុងភូមិសាស្រ្ត​ ឃុំតាគ្រាម​ ស្រុកបា​ណន់នៅឡេីយទេ​ ពោ​ល​ គឺមុខសញ្ញាមិនបានចាក​ចេញទៅក្រៅមូល​ដ្ឋានផ្សេងដូច​ប្រភពព័ត៌មានមួយចំនួនបានលេីកឡេីង​នោះឡេីយ​ ។



ជាមួយនេះសមត្ថកិច្ចនៅតែបន្តការចូលរួមសហការ​ណ៍ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានប្រជា​ពលរដ្ឋដែល រស់នៅក្នុងមូល​ដ្ឋានខាងលើដេីម្បីឈានទៅធ្វើ​ការចាប់ខ្លួនជនសង័្សយរូបនេះ មក​ទទួលខុសត្រូវចំពោះមុខច្បាប់ឱ្យខាងតែបាន។



ទន្ទឹមនេះក៏សូមស្នេីដល់អ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម​នានាមេត្តាកុំបំផុសនូវការផ្សាព្វផ្សាយព័ត៌មានណាដែលហួសពីការពិត​ជាក់ស្តែងហេីយនាំបង្កជាក្តីភិត​ភ័យនិងព្រួយបារម្ភពីមហាជន។



ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នក សារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញ​សង្គម មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)By kosal!
Powered by Blogger.