រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណ:ប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ






ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ 
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ ត្រូវជាឪពុកបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២

៤ នៅវេលាម៉ោង២:១៩នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយកម្លាំងចិត្ត ក្នុងការបីបាច់ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕



Powered by Blogger.