សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារគ្រឿងសំណង់ បានបន្តផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
កំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកសម្ភារគ្រឿងសំណង់ និងប្រេងឥន្ធនៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ តាមរយ: ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ តាងនាមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ។
នេះជាការយកចិត្តទុកដាក់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរគ្រប់បែបយ៉ាងពីសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារដែនទឹកកម្ពុជា ។
Post a Comment