កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ឃាត់ខ្លួន ជនសង្ស័យ ០៣នាក់ក្នុងករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់..!

 


ខេត្តព្រះវិហារ ៖នៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៤ ការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណី « រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធីច្បាប់ ។


 



ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ស្រី វណ្ណនី មេបញ្ជាការអាវុធហត្ថស្រុកសង្គមថ្មី ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណី «រក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់» នៅចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។   




ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់រួមមាន ៖ 

ទី១. ឈ្មោះ ហឿន អ៊ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ទី២. ឈ្មោះ លៀប ពិសាល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។



ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ០២កញ្ចប់ធំ ម៉ូតូចំនួន ០២គ្រឿង ដាវចំនួន០២ដើម ទូរស័ព្ទចំនួន០៣គ្រឿង សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។


ក្រោយពីទទួលចម្លេីយសារភាពរបស់ជនសង្ស័យ ឈ្មោះ លៀប ពិសាល រួចមក នៅវេលាម៉ោង១១:៥១នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ ភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុង/ខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយ កំលាំងអាវុធហត្ថក្រុងព្រះវិហារ និង កំលាំងអាវុធហត្ថខេត្ដដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ សយ អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ១នាក់ ទៀតឈ្មោះ ផល សុភិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុង/ខេត្តព្រះវិហារ។



សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន០៤កញ្ចប ទូរស័ព្ទ០១គ្រឿង កាំភ្លើងកែឆ្នៃ០១ដើម រំសេវចំនួន០២ដប ម្ស៉ៅពណ៌លឿងសម្រាប់កែឆ្នៃធ្វើរំសេវចំនួន០៣កញ្ចប់ គ្រាប់ពីដាងនិងស្រកីដូង០១ប្រអប់ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕

Powered by Blogger.