លោកឧត្តមសេនីយ៍ទោ ស ថេង បាននាំយកអំណោយរបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ប្រគល់ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់


 


(ពោធិ៍សាត់​) នៅព្រឹកថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បាននាំយកអាវភ្លៀងចំនួន៣០០ ដែលជាអំណោយរបស់ ឯកឧត្ដម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដើម្បីប្រគល់ជូនកងកម្លាំងនគរបាល សម្រាប់ប្រើប្រាស់ បំពេញតួនាទី ភារកិច្ច ប្រចាំថ្ងៃ នារដូវវស្សា មានភ្លៀងធ្លាក់ស្ទើរៀងរាល់ថ្ងៃ នេះគឺជាការបង្ហាញការយកចិត្តទុកដាក់​របស់ថ្នាក់ដឹកនាំ ក្រសួង​មហាផ្ទៃ  ក៏ដូចជាថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលតែងតែ​គិតគូរ ពីសុខទុក្ខរបស់កងកម្លាំងដែលបម្រើការងារនៅមូលដ្ឋាន បំពេញតួនាទី ការពារ សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ។ អំណោយអាវភ្លៀង ដែលលោកស្នងការប្រគល់ជូននាពេលនេះ គឺបានប្រគល់ ជូនជំនួយការលោកស្នងការចំនួន១០អាវ ផែនការងារនគរបាលសណ្តាប់ធ្នាប់ចំនួន៧០​អាវ ផែនការងារភស្តុភារ និងហិរញ្ញវត្ថុចំនួន១៥អាវ ការិយាល័យ​ការពារ និងតម្រួតបទបញ្ជា ចំនួន១៥អាវ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ចំនួន​៣០អាវ អធិការ​ដ្ឋាននគរបាលស្រុកក្រគរចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកបាកាន ចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញចំនួន​៣០អាវ អធិការដ្ឋាននគរបាលស្រុកវាលវែងចំនួន៣០អាវ អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តៀង ចំនួន២០អាវ និងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យចំនួន២០អាវ៕









Powered by Blogger.