ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

 


(ពោធិសាត់)នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង១២ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជង និងកម្លាំងជំនាញ នៃអធិដ្ឋាននគបាលស្រុកបាកាន បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនៅផ្លូវលំដីក្រហម ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ។



ឃាត់ខ្លួនជនសង្ស័យ ០១​ នាក់
១-ឈ្មោះ លី ប៉ោហួត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង

វត្ថុតាងដកហូតពីជនសង្ស័យរួមមាន
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៦កញ្ចប់តូច (ទម្ងន់ ៤,៣២ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ)
២-ទូរស័ព្ទ ០១គ្រឿង
៣-អំពូលសំរាប់ជក់គ្រឿងញៀន ០១ កំណាត់
៤-លុយខ្មែរចំនួន ២៧៥០០៛

បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់ ។




Powered by Blogger.