ក្មេងទំនើងមួយក្រុមមានគ្នា ៥ នាក់បានធ្វើសកម្មភាពយកដុំថ្មគប់និងកាប់បំផ្លាញទ្រព្យអ្នកដទៃត្រូវបានកម្លាំងនគរបាលយុតិធម៍ចាប់ឃាត់ខ្លួន

 



(បាត់ដំបង)នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៩.០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ រ៉ន ពិសិដ្ឋ* ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល បានប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១ក្រុមមានគ្នាប្រហែល០៥នាក់ ទៅ០៦នាក់ ជិះម៉ូតូចំនួន២គ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់មកលើខ្លួន និងកាប់ម៉ូតូខ្លួន០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AK.5009 បណ្ដាលឲ្យខូចខាត(បែកក្បាលម៉ូតូ.បែកកុងទ័រម៉ូតូ.បែកអាវ.បែកស្តុបខាងក្រោយនិងកាប់យកស្លាកលេខម៉ូតូទៅបាត់ កាលពីវេលាម៉ោង០០.៣០នាទី ឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤នៅចំណុចក្រុមទី០១ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ក្រោយពីទទួលបានបណ្តឹងកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់វេលាម៉ោង១៥.៤៥នាទី កម្លាំងជំនាញសហការមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវនិងឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យបានចំនួន០៥នាក់ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៖
១.ឈ្មោះ ម៉េង ឧត្តម ហៅ តាប់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង(មេក្លោង)
២.ឈ្មោះ សុខ ប៊ុនលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (មេក្លោង)
៣.ឈ្មោះ ភាព ភត្រា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង
៤.ឈ្មោះ សុខ សាវ៉ែន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៥.ឈ្មោះ វី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
សម្ភារៈដកហូតបានរួមមាន
_ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌សលាយទឹកសមុទ្រ
_ពូថៅផ្លែដែកដងឈើចំនួន០១
_កាំបិតតាំងតោផ្លែដែកដងឈើចំនួន០១
_កាំបិតកញ្ចែតផ្លែដែកដងដែកចំនួន០២ដើម
_ជំពាមកៅស៊ូចំនួន០១, ដុំថ្ម០១ដុំ
_កាំបិតសាំម៉ូរ៉ៃចំនួន១ដើម
_សោរលេខ២៧ចំនួន១ដើម
_ស្លាកលេខម៉ូតូ(របស់ជនរងគ្រោះ)ចំនួន០១
បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់និងប្រើប្រាស់កាំបិតពូថៅកាប់ទៅលើជនរងគ្រោះនិងម៉ូតូពិតប្រាកដមែន។
  មូលហេតុទំនាស់ពាក្យសម្តីគ្នា ហើយខាងជនរងគ្រោះក៏ឆាតទូរស័ព្ទណាត់កន្លែងកាប់គ្នាជាមួយជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ ជំនាញឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។










Powered by Blogger.