ព្រោះរឿងវិបត្តិគ្រួសារនគរបាលស្រុកមោងឬស្សីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

 



បាត់ដំបង ៖ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ បុរសជាមន្ត្រីនគរបាល ស្រុកមោងឬស្សីម្នាក់ បានសម្រេចធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង ព្រោះតែវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ។


ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅ​វេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។



ជនរងគ្រោះមានឈ្មោះ សារុន យុទ្ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្រុមទី០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានយកកូនកន្សែងចងក ជាប់និងរនូតផ្ទះសម្លាប់ខ្លួនឯង ព្រោះតែវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ។



ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពអោយក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណី ៕



Powered by Blogger.