កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បន្តចេញធ្វើការល្បាតចល័ត្ន រក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!

 


បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០១ នឹង០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ ២០២៤  បានដាក់បទបញ្ជាដល់កម្លាំងអន្តរាគមន៍ចេញធ្វើការល្បាតចល័តក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីបង្ការបង្ក្រាបទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបង្ក្រាបក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ចំនួន ១០ នាក់ ប្រដាប់ដោយអាវុធ នឹង រថយន្ត ១ គ្រឿង ដឹកនាំដោយលោក.វរសេនីយ៍ទោ ឡុង សាគុណ មេបញ្ជាការរងវេនប្រចាំបញ្ជា បានដឹកនាំកម្លាំងចុះធ្វើការល្បាតចល័ត្ន នៅពេលរាត្រី ក្នុងភូមិសាស្ត្រក្នុងប៉ោយប៉ែត  ដើម្បីរក្សាការពារ សន្តិសុខ នឹងបានណែនាំអប់រំ ដល់យុវជន យុវនារី ដើរលេងហួសម៉ោងយប់កណ្ដាលអាធ្រាត ឱ្យចូលផ្ទះសំបែងរៀងខ្លួន ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ មិនឱ្យបង្ករអាណាធិបតេយ្យ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា     លោក.វរសេនីយ៍ទោ ឡុង សាគុណ មេបញ្ជាការរងវេនប្រចាំបញ្ជា បានដឹកនាំកម្លាំងចុះធ្វើការល្បាតចល័ត្ន នៅពេលរាត្រី ក្នុងភូមិសាស្ត្រក្នុងប៉ោយប៉ែត ដើម្បីរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស បង្ការ បង្រាប ក្មេងទំនើប ធ្វើសកម្មភាពអុកឡុក តាមដងផ្លូវសាធារណៈ និងនៅក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ត្រៀមកម្លាំង  ២៤ម៉ោងលើ ២៤ ម៉ោងដើម្បីមានហេតុការណ៍កើតឡើងជាយថាហេតុណាមួយកើតឡើង ចុះជួយអន្តរាគមន៍ ទប់ស្កាត់បង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។(ដោយ៖លោកចាន់ពុធ)






Powered by Blogger.