សិក្ខាសាលាស្តីពីមូលដ្ឋានគ្រឹះស្តង់ដារបច្ចេកទេស អគ្គិសនីគម្លាតសុវត្ថិភាពខ្សែបញ្ជូនអគ្គិសនីតង់ស្យុង តខ្ពស់១១៥ គីឡូវ៉ុល របស់ក្រុមហ៊ុន ខេមបូឌា ផៅវ័រ ទែនមីសិន ឡាញ.....
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី ២៦ខែ កក្កដាឆ្នាំ២០២៤នេះនៅសាលប្រជុំ(ក) នៃសាលាខេត្ត បន្ទាយមានជ័យបានរៀបចំសិក្ខាសាលាមួយស្តីពីមូលដ្ឋានគ្រឹះស្តង់ដារបច្ចេកទេស អគ្គិសនីគម្លាតសុវត្ថិភាពខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ខ្ពស់១១៥ គីឡូវ៉ុល ដែលរៀបចំដោយ ក្រុមហ៊ុន ខេមបូឌា ផៅវ័រ ទែនមីសិន ឡាញក្រោម អធិបតិយភាព ឯកឧត្តម
កែសួនសុភាព អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំរាត្រី គណៈនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ។
នឹងមានការអញ្ជើញចូលរួមពីសំណាក់សហក្រិន
អស់លោក លោកស្រីមន្ត្រីនៃ អង្គភាព មន្ទីរពាក់ព័ន្ធ
លោកអភិបាល និងអភិបាលរងក្រុង លោកមេឃុំចៅសង្កាត់លោកមេភូមិនិងអនុភូមិ ចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមកែសួនសុភាព បានមានប្រសាសន៍ចូលរួម
ដោយផ្ដល់អនុសាសន៍ចំនួន 3 ចំណុច នឹងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការថែរក្សាកុំឱ្យមានការកាយបង្គោលភ្លើង និងការបង្ហោះខ្លែង ឬបងបាញ់សត្វនៅក្បែរបង្គោលភ្លើងដែលបង្កជាហានិភ័យ។
យោងតាមបទបញ្ហាញរបស់ លោក .ក្រៃថារ៉ា ប្រធានការិយាល័យថែទាំក្រុមហ៊ុន(ខេមបូឌា) ផៅវ័រមែនមីសិនឡាញមានគោលដៅយុទ្ធសាស្ត្រផ្តល់នូវសេវាបញ្ជូនថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដោយផ្ដោតជាសំខាន់លើ សុវត្ថិភាព ស្ថិរភាព និងគណនេយ្យភាពជាចំបង ដើម្បីចូលរួមផ្តល់ថាមពលធគ្គីសនិសម្រាប់កម្ពុជា។
ចំពោះទីតាំងភូមិសាស្ត្របណ្ដាញខ្សែបញ្ជូនអគ្គិសនីកង់ស្យុងខ្ពស់របស់ក្រុមហ៊ុន 115 គីឡូវរវល់តាមបណ្ដោយខ្សែ។បណ្ដាញបញ្ជូនអគ្គិសនីរបស់ក្រុមហ៊ុនដែលស្ថិតនៅខេត្តចំនួន 3 ធំៗរួមមានខេត្តបាត់ដំបងបន្ទាយមានជ័យនិងសៀមរាប។
ក្នុងនោះខេត្តបន្ទាយមានជ័យតាមបណ្ដោយខ្សែបណ្ដាញបញ្ជូនពីអាយអីអេសអេសទៅកាន់ប៊ីអឹមអេសអេសចម្ងាយសរុប 45 គីឡូម៉ែត្របង្គោលបេតុងចំនួន 526 ដើមបង្គោលដែក 41 ដើមដែលឆ្លងកាត់ភូមិចំនួន 19 ឃុំ 6 និងស្រុក 2។
តាមបណ្ដោយខ្សែបណ្ដាញបញ្ជូនពី IESS ទៅកាន់BORDERចម្ងាយសរុបបួនគីឡូម៉ែត្របង្គោលបេតុង 50 ដើមបង្គោលដែកពីភូមិ 2 ឃុំ1ស្រុក1។
តាមបណ្ដោយខ្សែបណ្ដាញបញ្ជូនពី mbs ទៅ bts ចម្ងាយសរុប 60 គីឡូម៉ែត្របង្គោលបេតុង 796 ដើមបុគ្គលដែកប្រាំដើមភូមិចំនួន 27 ឃុំ 10 និងស្រុក3
ដោយមានការយកចិត្តទុកដាក់ និងក្តីបារម្ភរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន បានបង្កើតក្រុមការងារចុះចែកខិត្តបណ្ណផ្សព្វផ្សាយ ពន្យល់ណែនាំ ដល់ប្រជាពលដែលរស់នៅតាមបណ្ដោយគន្លងខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ក្រុមហ៊ុនជារៀងរាល់ឆ្នាំផងដែរ (លើកលែងឆ្នាំផ្ទយះកូវីដ-១៩) ការធ្វើបែបនេះ ដើម្បីបញ្ជ្រាបការយល់ដឹង
បន្ថែមអំពីគ្រោះថ្នាក់ដែលបង្កមកពីចរន្តអគ្គិសនី និងវិធានការការពារសុវត្ថិភាពក្នុងករណីកើតមានគ្រោះថ្នាក់ណាមួយជាយថហេតុ។ទន្ទឹមនឹងនោះ ក្រុមហ៊ុនបានធ្វើការបញ្ជ្រាបព័ត៌មានតាមរយៈក្រុមការងារល្បាត និងថែទាំខ្សែបណ្តាញបញ្ជូន អំពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរ គឺដើម្បីដាសតឿនចៀសវាងការធ្វេសប្រហែស បង្កសកម្មភាពប៉ះពាក់ដល់សុវត្ថិភាពអនុស្ថានីយ និងប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនី របស់ក្រុមហ៊ុន និងប្រព័ន្ធបញ្ជូន
ជាតិផងដែរ។
• ថ្មីៗនេះ(២០២៣) ក្រុមហ៊ុនបានការឯកភាពពីអគ្គិសនីកម្ពុជា ក្នុងការតាំងដំឡើងផ្ទាំងស្តង់ដាបច្ចេកទេសអគ្គិសនីគម្លាតសងខាងខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល នៅតាម
បង្គោលបេតុងកម្ពស់ ២២ម៉ែត្រ របស់ក្រុមហ៊ុននៅតាមតំបន់មួយចំនួនសរុប ៣៤ផ្ទាំង រួចមកហើយ។ ក្នុងនោះ នៅចន្លោះខ្សែបណ្តាញបញ្ជូនពីសៀមរាបពួក ទៅសៀមរាបបាគង
៥ផ្ទាំង , បន្ទាយមានជ័យ ទៅសៀមរាបពួក ៩ផ្ទាំង, បន្ទាយមានជ័ឲៀយ ទៅបាត់ដំបង ១១ផ្ទាំង, បន្ទាយមានជ័យ ទៅប៉ោយប៉ែត ៨ផ្ទាំង និងពីប៉ោយប៉ែត ទៅអារញ្ញ ៧ផ្ទាំង។
ជាបន្ទាប់ ក្រុមហ៊ុនក៏បានទទួលការឯកភាពលើផ្ទាំងសុវត្ថិភាពដែលមាន៤រូបភាព (ហាមជីក-កាយដីក្បែរជើងគ្រឹះបង្គោល, ហាមបញ្ឈរ ឬ លើកវត្ថុខ្ពស់ៗ, ហាមបាញ់សត្វហាមលេងខ្លែង-ឡើងលើបង្គោល) ដែលក្រុមហ៊ុនគ្រោងដំឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកសុខណាថា ប្រធានអង្គភាពខ្សែបញ្ជូននៃអគ្គនាយកកាដ្ឋានខ្សែបញ្ជូនអគ្គិសនីកម្ពុជាបានឡើងធ្វើបទបង្ហាញបទដ្ឋានបច្ចេកទេសនិងគំលាតសុវត្ថិភាពនៃខ្សែបញ្ជូនតុងខ្ចង់ខ្ពស់ 115 គីឡូវ៉ុល
ដើម្បីគម្លាតសុវត្ថិភាពដើមឈើនៅក្រោមកន្លងខ្សែបញ្ជូនខ្ពស់លើសពី 3 ម៉ែត្រត្រូវសម្អាតចេញ
ហាមសាងសង់អាគារឬសំណង់ផ្សេងៗជិតនិងនៅក្រោមខ្សែបញ្ជូនហាមជីកាយដីក្បែរជើងគ្រឹះបង្គោលនិងក្រោមកន្លងខ្សែបញ្ជូនហាមបញ្ឈរឬលើកវត្ថុខ្ពស់ៗជ្រៀតចូលគន្លងខ្សែបញ្ជូនហាមលេងខ្លែងឡើងបង្គោលភ្លើងនិងដោះផ្នែកខ្លះនៃបង្គោល។
សម្រាប់គំរីកម្រិតកម្ពស់ដើមឈើនិងអាគារផ្សេងៗដែលនៅក្បែរកន្លងផ្សាយបញ្ជូន 115 គីឡូវ៉ុលសម្រាប់ផ្ទះដែលមានកម្ពស់ 13 ម៉ែត្រមានគម្លាត3បម៉ែត្រហើយផ្ទះដែលមានកម្ពស់ 17 ម៉ែត្រត្រូវមានគម្លាត 12 ម៉ែត្រពីបង្គោលភ្លើងសម្រាប់ដើមឈើដូចគ្នា។ជាមួយគ្នានេះដែរលោកក៏បានណែនាំហើយលោកមេឃុំលោកមេប៉ុស្តិ៍ក៏ដូចជាលោកមេភូមិជួយឃ្លាំមើលសកម្មភាពដែលមានការជីកកាយឬសាងសង់លំនៅឋានក្បែរបង្គោលភ្លើងនិងសកម្មភាពផ្សេងៗទៀតដែលអាចបង្កជាហានិភ័យសូមរាយការណ៍មកក្រុមការងារយើងដើម្បីធ្វើការទប់ស្កាត់។
Post a Comment