កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីលួចម៉ូតូនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង១៦៖៣០នាទី នៅចំណុចភូមិ២៧ ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វេីការបង្រ្កាបនឹងឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ា ផានីអាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដីថ្មី ឃុំបោះខ្នោ ស្រុកចំការលេី ខេត្តកំពង់ចាម ពាក់ព័ន្ធករណីលួច (ម៉ូតូ)។
ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា
ឆ្នាំ២០២៤ វេលាម៉ោង២១៖០៥នាទី ដោយជនសង្ស័យលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1BN-1880 លេខតួ និងលេខម៉ាស៊ីន 8566344 របស់ឈ្មោះ ថែ វ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុច ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យខាងលេីបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
Post a Comment