កម្លាំងអធិការដ្ឋានស្រុកសំរោងទងឃាត់ខ្លួន ជនសង្ស័យ: ចំនួន ០៦នាក់ពាក់ព័ន្ធអំពើលួច (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 




សមត្ថកិច្ខបានអោយដឹងថា÷កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង០៣ និង៥០នាទីទៀបភ្លឺនៅចំណុចភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលមានករណីចោរកម្ម១ករណី ដោយជនសង្ស៏យ ចំនួន៦នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង។

ដោយយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ

ឈ្មោះ អៀង ថាញ់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចយើងស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ: ចំនួន ០៦នាក់រួមមានអ្នកលួចនិងអ្នកទទួលផលចោរកម្ម។

១-ឈ្មោះ វ៉ន សូនី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលួច ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល០៦ខែ ពីបទ: អំពើលួច(ខោអាវ) ក្នុងឆ្នាំ២០២០) ។

២-ឈ្មោះ ឆន វ៉ាន់ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកលួច ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)) ។

៣-ឈ្មោះ សុខ ស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលួច ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺរយៈពេល០១ឆ្នាំ ពីបទ: ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងឆ្នាំ២០២០)) ។

៤-ឈ្មោះ រីម មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលួច ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)) ។

៥-ឈ្មោះ ហួន គឹមហ៊ាន  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកទទួលទិញម៉ូតូ ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល០៣ឆ្នាំ ០៦ខែ ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងឆ្នាំ២០១៦))។

៦-ឈ្មោះ គុជ ចាន់ណាម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បក្ខពួកអ្នកទទួលទិញម៉ូតូ ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺរយៈពេល០៣ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងឆ្នាំ២០២០))។

+សម្ភារៈបាត់បង់៖ 

-ម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-1105 លេខម៉ានសុីនND125ME-5749238 (ជារបស់ជនរងគ្រោះយកបានមកវិញ (ផ្លាកលេខត្រូវបានជនសង្ស័យដោះចេញរកមិនឃើញ))។

+វត្ថុតាងចាប់យក: 

១-ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-1105 លេខម៉ាសុីនND125ME-5749238 (ជារបស់ជនរងគ្រោះយកបានមកវិញ)។


២-ម៉ូតូម៉ាក ហុងដាឌ្រីមC១២៥ ឆ្នាំផលិត២០២១ ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល1AL-8232 (ជារបស់ជនសង្ស័យ ធ្លាប់ជិះធ្វើសកម្មភាព)។ 

៣-ម៉ូតូម៉ាកហុងដាឌ្រីមC125 ឆ្នាំផលិត២០១៤ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CF-6634 (ជារបស់ជនសង្ស័យ ធ្លាប់ជិះធ្វើសកម្មភាព)។ 

៤-ម៉ូតូម៉ាកហុងដាឌ្រីមC125 ឆ្នាំផលិត២០១៩ ពណ៌មាស ផ្លាកលេខ ភ្នំពេញ1HU-5962 (ជារបស់ជនសង្ស័យ ធ្លាប់ជិះធ្វើសកម្មភាព)។ 

៥-ម៉ូតូម៉ាក វ៉េវ (សភាពចាស់) គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យ ធ្លាប់ជិះធ្វើសកម្មភាព)

៦-ក្បាលម៉ូតូ០១, ញញួរ០១, ទុណឺវីស០២ដើម, កូនសោដោះគ្រឿង០៥ដើម, កញ្ចក់០១គូ ។

+++សភាពរឿងហេតុ

    នៅថ្ងៃទី១២.០៧.២០២៤វេលាម៉ោង ០០និង១០នាទី មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២០ លេខម៉ាស៊ីន ND125ME-5749238 លេខតួ ND125M-5749238 ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-1105 យកទៅផ្ញើនៅតូបលក់សាំងនៅចំណុចកើតហេតុជាប់ផ្លូវជាតិលេខ៤ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលម្ចាស់ទីតាំងមានឈ្មោះ សួ សារ៉ាត់ ភេទប្រុស អាយុ ៣០ឆ្នាំ ដោយសារជនរងគ្រោះប្រញាប់បើកឡានចេញទៅទម្លាក់ទំនិញឱ្យភ្ញៀវ នៅពេជ្រនិល។ 

-លុះដល់វេលាម៉ោង៦:៣០នាទីព្រឹក ជនរងគ្រោះបានធ្វើដំណើរពីពេជ្រនិលជិតមកដល់កន្លែងកើតហេតុ ស្រាប់តែឈ្មោះសួ សារ៉ាត់ បានតេទូរស័ព្ទប្រាប់ជនរងគ្រោះថាខ្លួនដេកលក់មួយភ្លេតដោយមិនដឹងខ្លួន  ឥឡូវបាត់ម៉ូតូរបស់ជនរងគ្រោះបាត់ហើយ ។ បន្ទាប់មកជនរងគ្រោះ និងឈ្មោះ សួ សារ៉ាត់ បានឡើងមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងផ្នែកជំនាញស្រុក​ បានសហការជាមួយកម្លាំងប៉ុស្ដិ៍ព្រៃពួច បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឆែកតាមប្រព័ន្ធGPS ឃើញម៉ូតូរបស់ជនរងគ្រោះនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន​ បន្ទាប់មកធ្វើការសហការជាមួយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង នៃអធិការដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបក្សពួក រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។






Powered by Blogger.