ជនសង្ស័យ៧នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 



ពោធិ៍សាត់៖ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និង​​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម​ មុន្នី​ ឋានៈ ស្នងការរង និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានចុះបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ចំនួន៤ទីតាំង កាលពីថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៤។



លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន៤ទីតាំង ជាបន្តបន្ទាប់ ទីតាំងទី១ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤និង២៦នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមុខសញ្ញា ជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ -ឈ្មោះ​ ហែម​ សុីណាក់ ភេទប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនពេន ឃុំ​ត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់ ទម្ងន់​ ៩,៨១ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន២គ្រឿង ,ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ,ដែកកេះចំនួន៣ ,សំបកកញ្ចប់បារីម៉ាសេវេនចំនួន១កញ្ចប់ ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន១ ,បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)​។ ទីតាំងទី២ ចុះបង្ក្រាបនៅថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៤​ វេលាម៉ោង​១២និង៣២នាទី​ នៅចំណុចផ្ទះរបស់ឈ្មោះ​ ហែម​ សុីណាក់​ ស្ថិតនៅភូមិសែនពេន ឃុំ​ត្នោតជុំ  ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់​ ស្រី១នាក់ ១-ឈ្មោះ​ កុល​ ឧសភា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនពេន ឃុំ​ត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង២-ឈ្មោះ​ ហេង​ ទីឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ទម្ងន់៤៧,៨ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ១គ្រឿង ,ម៉ូតូ១គ្រឿង ,ជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង ,ក្រដាសវីងចំនួន២សន្លឹក ,អំពូលកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១អំពូល ,សំបកកញ្ចប់បារីវីស្តុនសម្រាប់ដាក់ថ្នាំញៀនចំនួន១កញ្ចប់ ,កាបូបស្ពាយជំហៀងពណ៌ក្រហមចំនួន១ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)​ទាំង២នាក់។ ទីតាំងទី៣បង្ក្រាបនៅថ្ងៃខែឆ្នាំ​ដដែលវេលាម៉ោង​១៤និង១២នាទី​ នៅចំណុចផ្ទះរបស់ឈ្មោះ​ ប្រាក់​ ដារ៉ារ័ត្ម ស្ថិតនៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់​ ស្រី១នាក់​ ១-ឈ្មោះ​ ប្រាក់​ ដារ៉ារ័ត្ម(ហៅត្រង៉ោល) ភេទស្រី​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់២-ឈ្មោះ​ ប៊ូ​ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ​ ជនជាតិខ្មែរ
រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់(រុំស្គុតពណ៌ក្រហមនិងទឹកប៊ិចចាស់) ទម្ងន់ ២,១៨ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ១គ្រឿង ,អំពូលកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន២អំពូល ,កូនកាបូបតូចពណ៌ស្វាយចំនួន១ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)​ មានទាំង២នាក់។ ទីតាំងទី៤ បង្ក្រាបនៅថ្ងៃខែឆ្នាំ​ដដែល វេលាម៉ោង​១៤និង៣៨នាទី​ នៅចំណុចផ្លូវប៊េតុង ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញា ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់​ ១-ឈ្មោះ​ ម៉ៅ​ វិសាល(ហៅទូ) ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ ២-ឈ្មោះ​ រ៉សេត​ ហាំមាត់ ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមានៈម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ ទម្ងន់៣០,៨៥ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ២គ្រឿង ,សម្ភារៈជក់២កំប្លេរ ,ម៉ូតូ១គ្រឿង ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន១ ,បំណែកស្កុតពណ៌ទឹកប៊ិចចាស់សម្រាប់រុំថ្នាំញៀន១ ,សំបកកញ្ចប់បារីអុីសេសម្រាប់ដាក់ថ្នាំញៀន ,ស្លាកលេខម៉ូតូចំនួន១សន្លឹក(ពោធិ៍សាត់1M-6054) ,ប្រអប់ដាក់បាយ​ សម្រាប់ដាក់ថ្នាំញៀនចំនួន១ប្រអប់ ,បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)​ ទាំង២នាក់។


​      
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនិងវត្ថុតាងខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដេីម្បីរៀបចំនីតិវិធីបញ្ជូន។





Powered by Blogger.