នគរបាលក្រុងសិរីសោភ័ណ្ឌធ្វើការបង្ក្រាបករណីជួញដូរប្រើប្រាស់គ្រឿងញៀននិងដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់

 




បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៤នេះនគរបាលក្រុងសិរីសោភ័ណ្ឌធ្វើការ

បញ្ជូនខ្លួនជនសង្ស័យចំនួន ៤ នាក់ពាក់ព័ន្ធនឹងករណីជួញដូរនឹងប្រើប្រាស់ដ៏ខុសច្បាប់នៅសារធាតុញៀនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី។



សមត្ថកិច្ចបានឲ្យដឹងថាសមត្ថកិច្ចបានឲ្យដឹងថា÷

កាលថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង១៤និង១០នាទី ឈ្មោះ ណាំ កី ភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិ/ម្កាក់  បានមកដាក់ពាក្យបណ្តឹង ប្តឹងកូន ប្រុសរបស់គាត់ឈ្មោះហាន់ សុធាភេទប្រុសអាយុ២៣ឆ្នាំ  ឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នាបណ្តាលអោយបែកមាត់ចេញឈាម។



ក្រោយពីបានទទួលបណ្តឹងហើយ កូនរបស់គាត់បានចេញពីផ្ទះរហូត លុះដល់ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទី ឪពុកបានមកប្តឹងផ្ទាល់មាត់ថា កូនរបស់គាត់ បានមករករឿងជេរប្រមាថសម្លាប់គាត់បន្ថែមទៀត ភ្លាមៗនោះ កំលាំងប៉ុស្តិ៍បានចុះទៅអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យឈ្មោះ ហាន់ សុធា និងបក្សពួកឈ្មោះរ៉ាត់ ថៃមិញ ភេទប្រុស២៤ឆ្នាំ នៅភូមិ/សង្កាត់ជាមួយគ្នា យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ និងបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+) ។ សំណូមពររបស់ឪពុកថាកូនប្រើប្រាស់គ្រឿងញៀន ហើយតែងតែឈ្លោះប្រកែកគ្នារហូត សូមអោយសមត្ថកិច្ចអនុវត្តតាមនិតិវិធី ។




លុះវេលាម៉ោង២២.២០នាទី នាថ្ងៃខែឆ្នាំដ៏ដែល ដោយឆ្លងតាមចំលើយរបស់ឈ្មោះរ៉ាត់ ថៃមិញ  ថាថ្នាំញៀនដែលខ្លួនទិញ យកមកប្រើប្រាស់គឺបាន ទិញនៅរ៉ារថភ្លើង ឲអ្នកលក់ឈ្មោះសឹម សារភេទស្រីអាយុ៣០ឆ្នាំ (ធ្លាប់ជាប់មណ្ឌលចំនួន៣លើក និងពន្ធនាគារចំនួន០១លើក) រស់នៅមិនពិតប្រាកដ យើងបានបន្តនាំខ្លួនជនសង្ស័យខាងលើ យកមកកាន់អធិការដ្ឋានវត្ថុតាងគ្មាន ។ 




ហើយនៅថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង៩.១៥នាទី  ឆ្លងតាមចំលើយរបស់ឈ្មោះរ៉ាត់ ថៃមិញ ថ្នាំញៀនដែលខ្លួនទិញ យកមកប្រើប្រាស់ ទិញពី ឈ្មោះពឿនភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិ/សង្កាត់ម្កាក់ យើងបានបន្តនាំខ្លួនជនសង្ស័យខាងលើ យកមកកាន់អធិការដ្ឋាន។ ឆែកឆេររកឃើញវត្ថុតាងរួមមាន : ម្សៅក្រាមសថ្លាចំនួន០១កូនថង . បំពង់កែវរាងកោងចំនួ២. បំពង់ប៊ឺតចំនួន២. សំបកថងចំនួន១ . ទូរស័ព្ទដៃម៉ាកOPPO ចំនួន១ ។ 

ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៤នេះនគរបាលក្រុងសិរីសោភ័ណ្ឌធ្វើការ

បញ្ជូនខ្លួនជនសង្ស័យចំនួន ៤ នាក់ពាក់ព័ន្ធនឹងករណីជួញដូរនឹងប្រើប្រាស់ដ៏ខុសច្បាប់នៅសារធាតុញៀនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕






Powered by Blogger.