លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ

 


==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមអបអរសាទ ពិធីបុណ្យរុក្ខទិវា  ០៩ កក្កដា ឆ្នាំ២០២៤ នៅបរិវេណ សាកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។



ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួនអភិបាលខេត្តស្តីទី មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរពាក់ព័ន្ធសរុប១៩៧៥នាក់។



ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងថា កន្លងទៅខេត្តបន្ទាយមានជ័យ ឡើងកម្តៅខ្លាំងណាស់ កាលពីកន្លងទៅថ្មីៗនេះ។ ឯកឧត្តម បានអំពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវ
បន្តយុទ្ធនាការ ដាំដើមឈើឲ្យបានច្រើន តាមអង្គភាព សួនច្បារ សាលារៀន មន្ទីរពេទ្យ និងតាមផ្ទះ ដើម្បីរួមចំណែក រក្សាបរិស្ថាន និងកាត់បន្ថយកម្តៅពីភពផែនដី ដើម្បីជីវិត មនុស្ស សត្វ និងរុក្ខជាតិ។



ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយស តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ បានដាំដើមឈើនិមិត្តរូបចំនួន ៦៥០ដើម មានដូចជា ដើមបេង ដើមធ្នង់ ដើមក្រញូង ដឹងដើមចាន់គីរី។ ទន្ទឹមគ្នានោះ ក៏បានចែកកូនឈើចំនួន ៥០០០ ដើម អាជ្ញាធរក្រុងស្រុក យកទៅដាំតាមអង្គភាពរៀងៗខ្លួនផងដែរ៕








Powered by Blogger.