ប្រជាពលរដ្ឋ ៣ ឃុំនៃស្រុកថ្មគោលនាំគ្នាមកតវ៉ាឱ្យអាជ្ញាធរឃុំរូងជ្រៃជួយដោះស្រាយបញ្ហាទ្វារទឹកចំនួន ៣ កន្លែងដែលមិនព្រមបើកទឹកសង្គ្រោះដំណាំស្រូវ របស់ពួកគាត់...!

 


(បាត់ដំបង)កាលពីថ្ងៃទី ៣១ ខែ កក្កដា  ឆ្នាំ ២០២៤ វេលាម៉ោង ៨និង០០នាទីព្រឹកបងប្អូនប្រជាពលរដ្ឋជាង ១00 នាក់មកពី៣ឃុំ១ឃុំរោងជ្រៃ ២ឃុំបឹងព្រីងនិង៣ឃុំជ្រោយស្ដៅមកលើកគ្នាមកខាងមុខទីឃ្លាសាលាឃុំរូងជ្រៃដើម្បីឲ្យអជ្ញាធរឃុំរូងជ្រៃជួយដោះស្រាយបញ្ហាទ្វារទឹកចំនួន ៣ កន្លែងដែលមិនព្រមបើកទិកឲ្យពួកគាត់ប្រើប្រាស់ព្រោះអីបច្ចុប្បន្ននេះពួកគាត់ដែលនៅខាងក្រោមទ្វារទឹកទាំងបីនោះគឺជួបការលំបាកខ្វះទឹកប្រើប្រាស់ដាក់កសិផលដំណាំស្រូវដែលបានព្រោះរួចហើយ។



 បើតាមប្រភពឱ្យដឹងពីតំណាងប្រជាពលទាំងបីឃុំប្រាប់ឱ្យដឹងថាទ្វារទឹកដែលបិទមិនទម្លាក់ទឹកឱ្យប្រើប្រាស់នោះទី១ទ្វារទឹកនៅក្នុងភូមិរោងជ្រៃដែលមានឈ្មោះលោក ភា ជាអ្នកកាន់កាប់។

 សំណង់ទី ២ ឈ្មោះគង់ សារី ជាអ្នកកាន់កាប់។

សំណង់ទ្វារទឹកទី ៣ លោកធូសំណាង ជាអ្នកកាន់កាប់។



ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋនៅមុខសាលាឃុំអាជ្ញាធរមិនបានចេញមុខមកជួបប្រជាពលរដ្ឋនោះឡើយដោយលោកមេឃុំនិងជំទប់ឃុំកំពុងជាប់រវល់តែក្រោយឮដំណឹងនេះលោកមេឃុំក៏បានបញ្ជាឲ្យអ្នកកាន់កាប់ទ្វារទឹកទាំងបីខាងលើបើកទឹកទម្លាក់ទៅសង្គ្រោះស្រូវប្រជាពលរដ្ឋទាំងបីឃុំដូចបានរៀបរាប់ខាងលើតែម្ដង។



គួរបញ្ជាក់ផងដែរថារហូតដល់ម៉ោងជាង 11:00 ទើបបងប្អូនប្រជាពលរដ្ឋទាំងអស់បាននាំគ្នាបំបែកគ្នាទៅផ្ទះរៀងៗខ្លួនក្រោយពីបានបើកទ្វារទឹកបង្ហូរដាក់ស្រែរបស់ពួកគាត់បានដោយជោគជ័យ។







Powered by Blogger.