ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់




បើយោងតាមផេករបស់ក្រសួងទេសចរណ៍ ថានៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ  និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។




សូមជម្រាបជូនផងដែរថា ក្នុង ១ ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជេីងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជេីងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជេីងក្នុងមួយថ្ងៃ) ។




គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕







Powered by Blogger.